សម្តេចតេជោ ហ៊ុន សែន បានសរសេរលើហ្វេសប៊ុកសម្តេចដោយរំលឹកថា
“សំបុត្រសម្ងាត់ឆ្នាំ១៩៩៤កូនប្រុសខ្ញុំ ហ៊ុន ម៉ាណែតដែលពេលនោះកំពុងសិក្សានៅសាកលវិទ្យាល័យមួយនាទីក្រុងញ៉ូវយ៉កសហរដ្ឋអាមេរិកបានសសេរលិខិតសម្ងាត់មួយច្បាប់មកខ្ញុំដើម្បីបានរៀនខាងយោធានិងវិទ្យាសាស្រ្តនយោ បាយជាមួយនឹងការប្តេជ្ញារបស់គេគឺឆរៀនយកបណ្ឌិតខាងសេដ្ឋកិច្ចឱ្យបាន។
លិខិតមួយច្បាប់នេះមិនមានការចាំបាច់រក្សាទុកជាសម្ងាត់ទៀតទេ ព្រោះវាបានកន្លងហួសជិត២៨ឆ្នាំមកហើយ។ ជាមួយនេះ ម៉ាណែតក៍មានចំណេះដឹងខាងសេដ្ឋកិច្ចនយោបាយនិងយោធាដូចដែលមាននៅក្នុងលិខិតនេះស្រាប់។
អានលិខិតនេះនិងយល់ពីម៉ាណែតកាន់តែច្បាស់ហើយអ្វីដែលមិនមានក្នុងលិខិតនេះ គឺម៉ាណែតបានចូលទៅធ្វើកម្មសិក្សានៅធនាគារពិភពលោកដែលត្រូវបានបញ្ជូនទៅធ្វើការងារនៅប្រទេសកុងហ្គោបន្ទាប់ពីជាប់បរិញ្ញាបត្រជាន់ខ្ពស់នៅ
សកលវិទ្យាល័យញ៉ូវយ៉ក។
ម៉ាណែតធ្លាប់បានទៅរស់នៅជាមួយគ្រួសារបារាំងមួយនៅប្រទេសបារាំងដោយ សុីឈ្នួលបេះផ្លែប៉ោមឱ្យគ្រួសារនេះ ដើម្បីរៀនភាសាបារាំង។ នៅពេលរៀនថ្នាក់បណ្ឌិតនៅប្រទេសអង់គ្លេស ម៉ាណែត បានចូលបង្រៀនគណិតវិជ្ជាសម្រាប់និស្សិតឆ្នាំទី២និងទី៣ដើម្បីបានប្រាក់ខ្លះសម្រាប់ចំណាយកាត់បន្ថយការចំណាយរបស់ឪពុកម្តាយ៕