ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចាប់ផ្ដើមដំណើរការការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដី រង្វង់មូលចោមចៅ

 

ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅចាប់ដំណើរការសាងសង់ក្នុងរយៈពេល៣០ខែ និងចំណាយថវិកាសាងសង់ចំនួន២២លានដុល្លារ។ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ទទួលម៉ៅការសាងសង់ ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា(OCIC) ។

ការសាងសង់នេះ ត្រូវបានបែងចែកជា៣ផ្នែក គឺ ស្ពានទី១ជាស្ពានមេតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ៣ មានប្រវែង៤០៨ម៉ែត្រ ទទឹង១៥ម៉ែត្រ៨ ដែលមានចរាចរ២គន្លងទៅ ២គន្លងមកជម្រាល និងកម្ពស់អតិបរិមា ដែលអាចចរាចរក្រោមស្ពានបាន៥ម៉ែត្រកន្លះ។

ស្ពានទី២៖បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៊ី ឆ្ពោះទៅផ្លូវសម្រាប់ចរាចរ១ទិស ដែលមាន១គន្លងរថយន្ត និងមួយគន្លងទោចក្រយាយន្តសរុប២០២ម៉ែត្រ។

ស្ពានទី៣៖ជាស្ពានកោងបត់ឆ្វេង តភ្ជាប់ចរាចរផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣។ចំពោះផ្លូវក្រោមដី ជាផ្លូវកោងតភ្ជាប់ចរាចរ ពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤៕