ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល​​បានប្រគល់ម៉ាស៊ីនលាងឈាម ចំនួន ៥គ្រឿង, ទឹកសម្លាប់មេរោគSakkinនិងឧបករណ៍បរិក្ខារពេទ្យត្រូវបានផ្ដល់ជូនមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង

ភ្នំពេញ៖ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី១១ ខែមករាឆ្នាំ២០២២នេះ បានប្រគល់ម៉ាស៉ីន លាងឈាម ចំនួន ៥គ្រឿង, ទឹកសម្លាប់មេរោគ Sakkin និងឧបករណ៍បរិក្ខារពេទ្យត្រូវបានផ្ដល់ជូនមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
សម្ភារបរិក្ខាពេទ្យ និងម៉ាស៉ីនលាងឈាម ចំនួន ៥គ្រឿងនេះ ជាអំណោយរបស់ក្រុមហ៊ុន ឆាយ វ៉ាង ឯ.ក និងក្រុមហ៊ុន អេហ្វ វ៉ាយ ជី ស៉ី (ខេមបូឌា) ឯ.ក ជូនមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង តាមរយៈក្រសួងសុខាភិបាល។