ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេច​តេ​ជោ ថា​អាជ្ញាធរ​មានសមត្ថកិច្ច ផ្តល់​លទ្ធភាព​គ្រប់គ្រាន់​ដល់​អ្នកទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ

ភ្នំពេញ​៖  សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច ផ្តល់​លទ្ធភាព​គ្រប់គ្រាន់​ដល់​អ្នកទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​។ ប៉ុន្តែ​សម្រាប់​អ្នកនយោបាយ ដែល​មិនទាន់បាន​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ទេ គឺ​មិនអាច​ចេញ​ធ្វើ​សកម្មភាព ជួបប្រជុំ​នយោបាយ​ណាមួយ​បានឡើយ​។​

សម្តេចមានប្រសាសន៍បែបនេះក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) ចំនួន ១,២៤៥ នាក់ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ រាជធានី​ភ្នំពេញនៅ​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៩ ។

​សម្តេច​ បាន​លើកឡើង​ពីសារ​របស់លោក​រៀល​ខេ​ម​រិ​ន្ទ្រ ដែល​ទើប​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ ហើយ​ប្រកាសថា លោក​មិនបាន​លក់​ក្បាល​លក់​អី​ទេ​។ ក្នុងនោះ សម្តេច​បាន​ណែនាំ​ដល់​អាជ្ញាធរ​សមត្ថកិច្ច មូលដ្ឋាន ត្រូវ​បង្កលក្ខណៈ​ងាយស្រួល​ដល់​អ្នកនយោបាយ ដែល​ទើប​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​។​។​

​សូម​រម្លឹកថា មកដល់ពេលនេះ មាន​អ្នកនយោបាយ​អតីត​គណ​បក្សប្រឆាំង ៩ រូប បានទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ក្នុងចំណោម​អ្នកនយោបាយ ១១៨ រូប​។ អ្នកនយោបាយ​ទាំងនោះ រួមមាន​៖ លោក​គង់​គាំ លោក​គង់​បូរ៉ា លោក​ស៊ីន​សុវណ្ណនី លោក​រៀល​ខេ​ម​រិ​ន្ទ្រ លោក​អ៊ូ​ច័ន្ទ​រ័ត្ន លោក​កង​គឹម​ហាក់ លោក​ជីវ​កត្តា លោកស្រី​ទេព​សុ​ទ្ធី និង​លោក​ច័ន្ទ​សិលា​​៕​