ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គណបក្សលំអៀងទៅរកលោក ថាក់ស៊ីន ទទួលបានសម្លេងគាំទ្រឈានមុខគេ

យោងតាមលទ្ធផលនៃការរាប់សម្លឹកឆ្នោតបាន ៩៣% បង្ហាញថា គណបក្ស Pheu Thai Party បានទទួលសម្លេងគាំទ្រនាំមុខគេ បន្ទាប់មកគណបក្ស Palang Pracharath Party និងបន្ទាប់មកទៀត គណបក្ស Future Forward Partyនេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Bangkok Post ។

គណបក្ស២ ដែលកំពុងទទួលបានសម្លេងគាំទ្រប្រកៀកប្រកិតគ្នាបំផុត គឺគណបក្ស Pheu Thai Party និងគណបក្ស Palang Pracharath Party ដែលគណបក្ស Pheu Thai Party លំអៀងទៅរកអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន និងគណបក្ស Palang Pracharath Party ជាគណបក្សរបបសឹករបស់លោក ប្រាយុទ្ធ ចាន់អូចា ។

គណកម្មាធិការជាតិរៀបចំការបោះឆ្នោត អាចនឹងប្រកាសលទ្ធផលបណ្តោះអាសន្ននៅ ល្ងាចថ្ងៃចន្ទ ទី២៥ ខែមីនានេះ ខណៈដែលរាប់សន្លឹកឆ្នោតបានយ៉ាងតិច៩៥%នៅទូទាំងប្រទេស ៕