(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប. នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ បានបន្តរៀបចំវគ្គបណ្ដុះបណ្ដាលផ្សព្វផ្សាយច្បាប់ស្ដីពីការប្រកួតប្រជែង ជូនដល់មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. ក្រោមអធិបតីភាព លោក ពេជ ច័ន្ទ អគ្គនាយករង តំណាងលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.។
វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពីលោក លោកស្រី អនុប្រធានសាខា ប្រធានការិយាល័យ អនុប្រធានការិយាល័យ រាជធានី ខេត្ត និងមានការចូលរួមធ្វើបទបង្ហាញពីលោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញ នៃនាយកដ្ឋានកិច្ចការប្រកួតប្រជែង។