ខេត្ត៖ មន្ត្រីសាខា ក.ប.ប.ប្រចាំនៅខេត្តឧត្តរមានជ័យ កោះកុង កំពត តាកែវ ស្ទឹងត្រែងនិងខេត្តព្រះសីហនុសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នៅថ្ងៃទី១៣-១៤ ខែកុម្ភៈឆ្នាំ២០២២នេះបានអនុវត្តនូវតួនាទីស្នូលរបស់ខ្លួនក្នុងការពារសុខភាពប្រជាពលរដ្ឋដោយធ្វើការត្រួតពិនិត្យតាមបណ្តាទីផ្សារនានា ស្ថិតក្នុងស្រុកត្រពាំងប្រាសាទ ស្រុកមណ្ឌលសីមាស្រុកកំពង់ត្រាច ស្រុកត្រាំកក់ ក្រុងស្ទឹងត្រែង និងក្រុងព្រះសីហនុ។
ដោយមន្រ្តីសាខា ក.ប.បបានធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើទំនិញហូបចុក ប្រហិតចម្រុះ គ្រឿងកំប៉ុង ឡេកំប៉ុង និងភេសជ្ជៈចម្រុះ ដែលជាលទ្ធផលបានរកឃើញ និងដកហូត នូវទំនិញខូចគុណភាពសរុបចំនួន ២៣៣.៧គីឡូក្រាមពីផ្សារយកមករក្សាទុកនៅស្នាក់ការសាខា ដើម្បីរៀបចំនីតិវិធីដុតកម្ទេចចោលនាពេលសមស្រប។ ចំណែកឯអាជីវករដែលមានកំហុសឆ្គង ត្រូវបានមន្ត្រីជំនាញណែនាំ និងពិន័យអន្តរការណ៍តាមនីតិវិធី។