ភ្នំពេញ៖ លោកឧញ៉ា បណ្ឌិត គីម ហ៊ាង ប្រធានក KW Cambodia បានចេញមុខសុំទោសជាសាធារណៈហើយនៅថ្ងៃទី១៧ខែកុម្ភៈនេះ ដល់ប្រជាជនកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ពិសេសដល់ថ្នាក់ដឹកនាំប្រទេសចំពោះកំហុសកើតឡើងដោយអចេតនា កាលពីថ្ងៃទីទី១២ ខែកុម្ភៈឆ្នាំ២០២២នៅសណ្ឋាគារអង្គរផារ៉ាឌី ក្រុងសៀមរាបខេត្តសៀមរាប។
ការចេញលិខិតសុំទោសជាសាធារណៈរបស់លោក ឧកញ៉ា គីម ហ៊ាង ខណៈដែលក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីប្រកាសព័ត៌មានមួយភ្លាមៗ ដោយថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះការវាយប្រហាររបស់ លោក គឹម ហ៊ាង ករណីសម្បត្តិបេតិភណ្ឌពិភពលោកតំបន់សៀមរាបអង្គរ។
នៅក្នុងលិខិតលោកញ៉ាបញ្ជាក់ដូច្នោះថា «ខ្ញុំបាទឈ្មោះ គីម ហ៊ាង ភេទប្រុសថ្ងៃខែឆ្នាំកំណើត ២៤ សីហា ១៩៨០ ជាវាគ្មិនម្នាក់នៅក្នុងសិក្ខាសាលាអចលនទ្រព្យឆ្នាំ២០២២ ស្តីអំពីអនាគតនៃវិស័យអចលនទ្រព្យខេត្តសៀមរាប ក្រោយជំងឺរាតត្បាតកូវីដ-១៩ធូរស្រាលកាលពីថ្ងៃសៅរ៍ ទី១២ខែកុម្ភៈឆ្នាំ២០២២នៅសណ្ឋាគារអង្គរផារ៉ាឌីក្រុងសៀមរាបខេត្តសៀមរាប»។
លោកឧកញ៉ាបានថ្លែងក្នុងលិខិតទៀតថា នៅក្នុងបទបង្ហាញ និងការវិភាគរបស់ខ្ញុំបាទមានរយៈពេលជាង ២ម៉ោងខ្ញុំបាទបានបកស្រាយពីចំណុចខ្សោយចំណុចខ្លាំងឱកាសព្រមទាំងការគំរាមកំហែងដល់ការវិនិយោគ និងអភិឌ្ឍន៍វិស័យអចលនទ្រព្យនៅខេត្តសៀមរាប ហើយការបកស្រាយរបស់ខ្ញុំបាទពិតជាមានការប៉ះពាល់ដល់វប្បធម៌ជាតិ ដែលជាកំហុសដ៏ធំមួយ ដែលខ្ញុំបាទបានបង្កើតឡើងដោយអចេតនា។
លើសពីនេលោកបានបន្ថែមថា«ខ្ញុំបាទសូមលំឱនកាយលើកដៃម្រាមដប់ ដើម្បីសូមទោសជាសាធារណៈ ដល់ប្រជាជនកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ពិសេសដល់ថ្នាក់ដឹកនាំប្រទេស ចំពោះកំហុសដែលខ្ញុំបាទបានបង្កើតឡើងកាលពីថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីរួមខេត្តសៀមរាប»៕