ក្លឹបពាណិជ្ជករកម្ពុជានៅថ្ងៃសុក្រ ទី ២៩ ខែមីនា ឆ្នាំ ២០១៩ និងធ្វើសិក្ខាសិលាស្តីអំពី “ផ្គូរផ្គងអាជីវកម្ម” (Business Matchmaking)នៅសណ្ឋាគារ Dyvith ដែលមានទីតាំងស្ថិតនៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចាប់ពីម៉ោង ០៩:០០ ព្រឹកដល់ម៉ោង ០៥:០០ល្ងាច។
លោកភិរម្យ វិចិត្រដារ៉ា ប្រធានក្លឹបពាណិជ្ជករកម្ពុជាបានបញ្ជាក់ថា ក្នុងកម្មវិធីនោះមានការអញ្ជើញពីសមាគមន៍ចិនដែលបានដឹកនាំក្រុមហ៊ុនប្រមាណជា ៣០ មានឯកទេសវិជ្ជាជីវៈផ្សេងៗគ្នា ចូលរួមផ្គត់ផ្គង់ក្នុងកម្មវិធី “ផ្គូរផ្គងអាជីវកម្ម” រួមមាន ក្រុមហ៊ុន
១ ក្រុមហ៊ុនអេឡិចត្រូនិច
២- ក្រុមហ៊ុនសម្អាង
៣- ក្រុមហ៊ុនកសិកម្ម
៤- ក្រុមហ៊ុនផ្សេងៗជាច្រើនទៀត។
លោកវិចិត្រដារ៉ា ឲ្យដឹងទៀតថា ក្លឹបពាណិជ្ជករកម្ពុជា គឺជាបណ្តាញអាជីវកម្មដែលមានគោលបំណងជាចម្បងដើម្បីផ្គូរផ្គងអាជីវកម្ម ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងក្នុងស្រុក និងក្រៅសុក អាចចាប់ជាដៃគូរអាជីវកម្ម តាមឯកទេសវិជ្ជាជីវៈរបស់ខ្លួន និងគាំទ្រសហគ្រិនថ្មីៗឲ្យទទួលបានដៃគូរល្អកម្រិតស្តង់ដារអន្តរជាតិ។
កម្មវិធី “ផ្គូរផ្គងអាជីវកម្ម”ជាឱកាសដ៏មានតម្លៃ និងមានអត្ថន័យសម្រាប់ក្រុមហ៊ុននានា ក្នុងការស្វែងយល់អំពីឱកាសអាជីវកម្មដែលបានមកដល់ភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជាដោយមិនចំណាយថវិការ ៕