ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ប៉ាន សូរស័ក្តិ ថា ចិនង្កើនការវិនិយោគនិងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម

លោក ប៉ាន សូរស័ក្តិ ថា ចិនង្កើនការវិនិយោគនិងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានស្នើគណៈប្រតិភូខេត្តយូណាន បង្កើនការវិនិយោគនៅកម្ពុជា និងផ្តល់ស្តង់ឥតគិតថ្លៃបន្ថែមចំនួន ១០០ស្តង់ ដល់វិស័យឯកជនកម្ពុជា ក្នុងការចូលរួមពិព័រណ៍ពាណិជ្ជកម្ម និងវិនិយោគ ចិន-អាស៊ីខាងត្បូង និងប្រទេសអាស៊ីអាគ្នយ៍ លើកទី៥ ដែលគ្រោងនឹងរៀបចំឡើង ចាប់ពីថ្ងៃទី១២-១៨ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងគុនមីញ នៃខេត្តយូណាន ប្រទេសចិន។

លោក ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅក្រោមក្របខណ្ឌផ្លូវ និងខ្សែក្រវ៉ាត់ ដែលផ្តួចផ្តើមដោយ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង។

លោក ប៉ាន សូរស័ក្តិ បានថ្លែង អំណរគុណគណៈប្រតិភូខេត្តយូណាន ដែលបានចូលរួមវិនិយោគនៅកម្ពុជា និងបានលើកឡើងអំពីបញ្ហាកង្វះស្តង់ពិព័រណ៍ និងការកើនឡើងនៃតម្លៃ ដែលជាឧបសគ្គសម្រាប់វិស័យឯកជនកម្ពុជា ក្នុងការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ខាងលើ ដែលជាលទ្ធផលធ្វើឱ្យទំហំពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តយូណាន នៅមានកម្រិតស្តួចស្តើងនៅឡើយ។

លោក ចិន ហាវ ជួយកៀងគរវិនិយោគិនខេត្តយូណាន ឱ្យមកបណ្តាក់ទុនថែមទៀតនៅកម្ពុជា លើវិស័យទេសចរណ៍ ថាមពល បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសតំបន់សេដ្ឋកិច្ចពិសេស និងឧស្សាហកម្មកែច្នៃម្ហូបអាហារ ស្របតាមយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មថ្មី (CTIS) របស់កម្ពុជា និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា (IDP) ឆ្នាំ២០១៥-២០២៥។

លោក ចិន ហាវ បានថ្លែងថា  ឯកឧត្តម រដ្ឋមន្ត្រី និងក្រសួងពាណិជ្ជកម្ម ដែលកន្លងមកបានគាំទ្រ និងជួយសម្របសម្រួល គម្រោងវិនិយោគ របស់ខេត្តយូណាននៅក្នុងប្រទេស កម្ពុជា និងតែងដឹកនាំគណៈប្រតិភូចូលរួមព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ខេត្តយូណាន ដូចជា៖ ពិព័រណ៍ចិន-អាស៊ីខាងត្បូង និងពិព័រណ៍នាំចេញ-នាំចូល (គុនមីញ) លើកទី២៥ ជាដើម។

លោក ចិន ហាវ បានប្រាប់ លោក រដ្ឋមន្ត្រី អំពីចក្ខុវិស័យរបស់ខេត្តយូណាន សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងប្រទេសក្នុងតំបន់ តាមរយៈការជំរុញវិនិយោគ ការបង្កើតឱកាសធុរកិច្ច និងការផ្លាស់ប្តូរចំណេះដឹង និងវប្បធម៌ របស់ប្រជាជននៅគ្រប់កម្រិត។

ពាក់ព័ន្ធជាមួយសំណើរបស់ លោក រដ្ឋមន្ត្រី លោក ចិន ហាវ ក៏បានសម្តែងការគាំទ្រ និងបានលើកទឹកចិត្តឱ្យមានការពិភាក្សារវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងមន្ទីរពាណិជ្ជកម្មខេត្តយូណាន ដើម្បីស្វែងរកដំណោះស្រាយសមស្រប។