ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងសហការី បានចូលរួមកិច្ចប្រជុំនេះគឺ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ

(រាជធានីភ្នំពេញ)៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងសហការីនៅព្រឹកថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០២២បានអញ្ជើញ​​ចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង ដែលមានលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ និងលោក​​ ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការជាប្រតិភូតំណាងក្រសួងពាណិជ្ជកម្ម ។
កិច្ចប្រជុំនេះគឺ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ក្រោម​​អធិបតីភាពលោក តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមសម្ដេចនាយករដ្ឋមន្រ្តីនិងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី ប្រព័ន្ធអនឡាញ(Zoom)។
កិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងក្រុមប្រឹក្សាអ្នកច្បាប់ និងតំណាងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ផងដែរ។