បរទេស៖ នៅថ្ងៃព្រសហ្បតិ៍នេះប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinបានប្រកាសប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែន និងបានអំពាវនាវឲ្យកងទ័ពនៅទីនោះទម្លាក់អាវុធចុះជាការផ្គើនទៅនឹងការអត់ធ្មត់របស់លោកខាងលិចនិងការអំពាវនាវរបស់សកលលោកថាកុំឲ្យបង្កសង្រ្គាម ខណៈដែលមន្ទីរបញ្ចកោណនិយាយថា នៅពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ នឹងមានកងទ័ពអាមេរិកប្រមាណ ៧ពាន់នាក់ ព្រមទាំងការចល័តយន្តហោះនៅក្នុងរដ្ឋនានានៅតំបន់បាល់ទិកប្រទេសប៉ូឡូញប្រទេសរ៉ូម៉ានីនិងតំបន់ផ្សេងៗទៀត នៅតាមតំបន់ជាយខាងកើតនៃសម្ព័ន្ធអូតង់ ដែលជាសុចនាករនាបញ្ជាក់ថា រុស្ស៊ីមានបំណងឈ្លានពានទ្រង់ទ្រាយធំចូលក្នុងប្រទេសអ៊ុយក្រែន ។
ភាពតានតឹងទាំងនេះធ្វើឲ្យមានការលើកឡើងថា សង្រ្គាមលោកអាចនឹងផ្ទុះឡើង បើសិនជារុស្ស៊ីនៅតែផ្គើននឹងលោកខាងលិច និងអូតង់បែបនេះហើយនិងក្នុងករណីដែលរុស្ស៊ី សម្រេចចិត្តឈ្លានពានអ៊ុយក្រែនទ្រង់ទ្រាយធំ ។
លោកPutinបានធ្វើសេចក្ដីថ្លែងការណ៍គួរឲ្យភ្ញាក់ផ្អើលមួយតាមកញ្ចក់ទូរទស្សន៍ ដើម្បីប្រកាសពីចេតនារបស់លោក។លោកបាននិយាយភ្លាមៗមុនម៉ោង៦ព្រឹកម៉ោងនៅក្នុងទីក្រុង Moscowថា ខ្ញុំបានធ្វើការសម្រេចចិត្តអំពីប្រតិបត្តិការយោធាខណៈលោកប្ដេជ្ញាសងសឹកទៅនឹងអ្នកដែលជ្រៀតជ្រែតកិច្ចការរបស់លោក ។លោកក៏បានអំពាវនាវផងដែរដល់យោធាអ៊ុយក្រែនឲ្យទម្លាក់អាវុធចុះ ។
សេចក្ដីថ្លែងការណ៍របស់លោកមានឡើងបន្ទាប់ពីវិមានក្រឹមឡាំងបាននិយាយថាក្រុមមេដឹកនាំឧទ្ទាម នៅក្នុងភាគខាងកើតប្រទេសអ៊ុយក្រែន បានស្នើក្រុង Moscow ឲ្យជួយខាងយោធា ទប់ទល់នឹងទីក្រុងគៀវ ។
លោក Putinបានទទូចថា ផលប្រយោជន៍ និងសន្តិសុខរបស់រុស្ស៊ីមិនអាចចរចាបានទេ ស្របពេលមានរបាយការណ៍ថាទាហានរបស់រុស្ស៊ីកំពុងរំកិលទៅកាន់តែជិតព្រំដែនរបស់ប្រទេសអ៊ុយក្រែន ។
លោក Putin បានផ្ដល់សុន្ទរកថានេះតាមវីដេអូ ប៉ុន្មានម៉ោងបន្ទាប់ពីលោកប្រធានាធិបតីអាមេរិកJoe Biden ព្រមានពីការចាប់ផ្ដើមចូលឈា្លនពានអ៊ុយក្រែន។
លោកបញ្ជាក់ថារុស្ស៊ីតែងតែបើកចំហឲ្យមានការចរចានិងសន្ទនាដ៏ស្មោះត្រង់បំផុត ប៉ុន្តែលោកមានការជឿជាក់ខ្លាំងលើយោធា ។
ដោយឡែកការសម្រេចចិត្តរបស់លោក Putinក្នុងការទទួលស្គាល់ឯករាជ្យភាពលើតំបន់ផ្ដាច់ខ្លួនចំនួនពីរនៅភាគខាងកើតអ៊ុយក្រែន និងការបញ្ជូនកងទ័ពទៅកាន់ទឹកដីទាំងនោះ បាននាំឲ្យមានការស្តីបន្ទោសយ៉ាងខ្លាំងក្លាថាជាការកើនឡើងដ៏ធ្ងន់ធ្ងរ និងជាការបំពានច្បាប់អន្តរជាតិ ។
ក្រុមសមាជិកសភាអាមេរិកដែលមានចរឹតប្រកាន់តឹងកំពុងអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតរបស់សហរដ្ឋអាមេរិកនៅពេលនេះ ខណៈដែលអ្នកផ្សេងទៀតអះអាងថា ទីក្រុង Washingtonគួរតែផ្អាក ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតសិនដើម្បីទប់ស្កាត់ការឈ្លានពានបន្ថែមទៀតពីសំណាក់ទីក្រុង Moscow ។
លោក Matthew Paulyសាស្ត្រាចារ្យរងផ្នែកប្រវត្តិសាស្ត្រនៅសាកលវិទ្យាល័យ Michigan State University បាននិយាយថា ការដាក់ទណ្ឌកម្មបន្ថែម អាចសមហេតុសមផល ព្រោះវិធីសាស្រ្តបែបនេះនឹងបង្កើតបានជាមាត្រដ្ឋានទណ្ឌកម្ម និងទប់ការជំរុញទឹកចិត្តនាពេលអនាគត សម្រាប់ចលនាទ័ពរបស់រុស្ស៊ីដែលចេះតែរីកធំ ។
ចំណែកឯប្រធានាសភាពអាមេរិកមកពីគណបក្សប្រជាធិបតេយ្យគឺលោកស្រី Nancy Pelosiបាននិយាយកាលពីថ្ងៃពុធថា ប្រជាជនរុស្ស៊ី រួមទាំងប្រធានាធិបតី របស់ប្រទេសនេះគឺលោក Vladmir Putin មិនទាន់បានមើលឃើញពីជម្រៅនៃទណ្ឌកម្មនៅឡើយទេជុំវិញការឈ្លានជានរបស់រុស្ស៊ីចូលអ៊ុយក្រែន ខណៈដែលលោកBidenបាននិយាយថា យើងបានកាត់ផ្ដាច់រដ្ឋាភិបាលរបស់រុស្ស៊ីចេញពីការផ្ដល់សម្បទានហិរញ្ញវត្ថុរបស់លោកខាងលិច បន្ទាប់ពីសភាជាន់ខ្ពស់របស់រុស្ស៊ី បានបើកភ្លើងខៀវឲ្យប្រធានាធិបតីរបស់ខ្លួនបញ្ជូនកងទ័ពចូលទៅតំបន់ចំនួន២នៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមផ្ដាច់ខ្លួនគាំទ្រដោយរុស្ស៊ី ។
របាយការណ៍នានានិយាយថាក្រុង Moscowក៏បានចាប់ផ្ដើមជម្លៀសស្ថានទូតរបស់ខ្លួនក្នុងទីក្រុង Kyiv របស់អ៊ុយក្រែននិងបានទម្លាក់ទង់ជាតិរបស់ខ្លួននៅទីនោះផងដែរ ។
បណ្ដាប្រទេសលោកខាងលិចបានប្រកាសដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើផលប្រយោជន៍របស់រុស្ស៊ី ។
ជាការឆ្លើយតបនឹងការប្រកាសធ្វើសង្រ្គាមរបស់រុស្ស៊ីប្រធានាធិបតីអ៊ុយក្រែនលោក VolodymyrZelenskyបានអំពាវនាវទាំងកណ្ដាលអធ្រាត្រដល់រុស្ស៊ី កុំគាំទ្រឲ្យមានសង្រ្គាមដ៏ធំនៅអឺរ៉ុប ៕