ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លិខិតមិត្តអ្នកអាន៖ លោក អ៊ាង គង្គា ហៅគ្រូមហាជុំ ជិះរថយន្តពាក់ផ្លាកលេខ ខេមរភូមិន្ទ ២-៩២៩៧ តើ​​គេចពន្ធឬយ៉ាងណា?

លិខិត​មិត្តអ្នកអាន​!
ភ្នំពេញ ៖លោក អ៊ាង គង្គា ហៅគ្រូមហាជុំ អតីតពិធីករទូរទស្សន៍ក្នុងស្រុក​មួយ​​ និងឧកញ៉ា សេង ប៉េងគុណ ហៅលោកគ្រូមហាជ័យ ដែលបាន​​រៀបចំពិធីបួងសួងរំលឹកគុណព្រះម៉ែស្ដេច​នាគ និង​មានស្ដេចនាគចូលសណ្ឋិតនោះ​​ ពេលនេះ​​មានការសង្ស័យថា តើ​លោក ​​អ៊ាង គង្គា ហៅគ្រូមហាជុំ ពិតជាមានតួនាទីឬក្របខណ្ឌ​​ជាមន្រ្តីខេមរភូមិន្ទមែនឬយ៉ាងណា​ ដែល​ហ៊ាន​​ជិះរថយន្តពាក់ផ្លាកលេខ ខេមរភូមិន្ទ ២-៩២៩៧ តើ​​រថយន្តនោះជារថយន្ត​​​គេចពន្ធឬយ៉ាងណា?
នេះ​ជាសំណួរ ដែល​មហាជន​មានការសង្ស័យ​យ៉ាងខ្លាំង​​​​​​ ដោយ​​ចង់​សួរ​ទៅ លោក អ៊ាង គង្គា ហៅគ្រូមហាជុំ ពីការ​​ប្រើប្រាស់រថយន្តទំនើប Lexus 570 ពាក់ស្លាកលេខ ខេមរភូមិន្ទ ២​-៩២៩៧ តើលោក​​ពិតជា​​ធ្វើការនៅអង្គភាពរដ្ឋមួយណាពិតប្រាកដ បានជាមានសិទ្ធិប្រើប្រាស់ស្លាកលេខខេមរៈភូមិន្ទ ជាស្ថាប័នក្រសួងការពារជាតិទៅវិញ?
លោក អ៊ាង គង្គា ហៅគ្រូមហាជុំ មួយរយៈនេះ​បាន​​តាំងខ្លួនធ្វើជាគ្រូហោរមានទស្សន៍ទាយ ណែ​នាំវត្ថុស័ក្ដិសិទ្ធិ បួងសួងសុំបារមីផ្សេងៗ និងនិយាយពីរឿងលាបជ័យ គ្រោះថ្នាក់ផ្សេងៗ ប៉ុន្តែ​​គេមិនដឹងទេ​​ថា តើលោកគ្រូរូបនេះជាមន្ត្រីយោធាបម្រើការនៅក្រសួងការពារជាតិ ឬនៅអង្គភាពមូលដ្ឋានទ័ពមួយណា ទើបបានប្រើប្រាស់រថយន្តស៊េរីទំនើប Lexus 570 ពាក់ស្លាកលេខ ខេមរភូមិន្ទ ២-៩២៩៧ ទៅវិញ?។
សារព័ត៌មានដេលីខ្មែរ នៅពុំទាន់​បាន​ការបញ្ជាក់ពី​ លោក អ៊ាង គង្គា ហៅគ្រូមហាជុំ ដែល​មហាជន​ចោទសួរថា ពី​ការ​ប្រើប្រាស់រថយន្តទំនើប Lexus 570 ពាក់ស្លាកលេខ ខេមរភូមិន្ទ ២-៩២៩៧នេះជារឿងពិតឬយ៉ាងណា?
ក៏ប៉ុន្តែ​​​តាមច្បាប់ «គ្មានបុគ្គលណាឬ​​ឯកជនណាអាចទៅប្រើប្រាស់រថយន្តរបស់អង្គភាពកងយោធពលខេមរភូមិន្ទឬក្រសួងការពារជាតិបាននោះទេលើក​​លែងតែបុគ្គលនោះជាមន្ត្រីយោធាឬមន្ត្រីកងយោធពលខេមរភូមិន្ទ ទើបអាចមានសិទ្ធិជិះនិងប្រើ​ប្រាស់ជាសាធារណៈ។