ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រធានាធិបតីនិងប្រជាពលរដ្ឋអ៊ុយក្រែនប្រារព្ធរយៈពេល១ខែនៃការវាយប្រហាររបស់រុស្ស៊ីមកលើប្រទេសរបស់ពួកគេ

អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី(Volod ឮymyr Zelenskyy) បានប្រារព្ធរយៈពេល ១ខែ ចាប់តាំងពីការចាប់ផ្តើមការវាយប្រហាររបស់រុស្ស៊ី មកលើប្រទេសរបស់លោក នៅក្នុងវីដេអូខ្លីមផ្ញើជូនប្រជាពលរដ្ឋអ៊ុយក្រែន ។
លោក ហ្សេឡេនស្គី បាននិយាយយ៉ាងមុតមាំថា រុស្ស៊ី នឹងមិនវាយប្រហារអ៊ុយក្រែននោះទេ បើសិនជាពួកគេដឹងមុនថា ប្រជាពលរដ្ឋអ៊ុយក្រែន អាចទប់ទល់ជាមួយពួកគេបានបែបនេះ។

មេដឹកនាំអ៊ុយក្រែនរូបនេះ បាននិយាយផងដែរថា ពិភពលោកបានដាក់ទណ្ឌកម្មធ្ងន់ធ្ងរមកលើរុស្ស៊ី ហើយពួកយើង បានពិភាក្សាផងដែរ លើទណ្ឌកម្មបន្ថែមទៀត ។
ខណៈពេលនោះដែរ ប្រជាពលរដ្ឋនៅក្នុងទីក្រុងគីវបានប្រារព្ធខួបមួយខែផងដែរនៃការវាយប្រហាររបស់រុស្ស៊ី ដែលបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ ទីក្រុងទាំងមូលក្លាយទៅជាកម្ទេចថ្ម និងបង្ខំមនុស្សរាប់លាននាក់ឱ្យភៀសខ្លួនចេញពី លំនៅឋានរបស់ពួកគេ។

ជម្លោះយោធាធំបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី ២ បានធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សន្តិសុខអន្តរជាតិ និងបានបញ្ជូនរលកហានិភ័យ តាមរយៈសេដ្ឋកិច្ចពិភពលោក។
រុស្សីមិនទទួលបានជ័យជំនះក្នុងការគ្រប់គ្រងពេញលេញដែនអាកាសលើអ៊ុយក្រែននោះទេ ទោះបីជាមានការវាយប្រហារទ្រង់ទ្រាយធំសំដៅលើកងកម្លាំងទ័ពអាកាស និងទ្រព្យសម្បត្តិការពារដែនអាកាស របស់ប្រទេសក៏ដោយ។
អាជ្ញាធរទីក្រុងគីវ និយាយថា អគារប្រមាណ៨០កន្លែង ត្រូវបានបំផ្លាញដោយការបាញ់ផ្លោងគ្រាប់កាំភ្លើងរបស់ រុស្ស៊ី ហើយពាក់កណ្តាលនៃប្រជាជនចំនួន ៣ លាននាក់បានចាកចេញពីទីក្រុងនេះ ៕