ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឃាត់ខ្លួនឈ្មួញទិញត្រីឆក់ត្រជាក់ឈ្មោះ ហ៊ី ប៊ុនធី ជាជនជា តិវៀតណាមភេទ ប្រុសអាយុ២៧ឆ្នាំនៅចំណុចកោះមនោភូមិឆ្នុកទ្រូ ឃុំ ឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង:ក្រុមចម្រុះខេត្កកំពង់ឆ្នាំងរួមមានអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាបខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង អាជ្ញាធរខេត្ត និងព្រះរាជអាជ្ញាខេត្តបានឃាត់ខ្លួនឈ្មួញទិញត្រីឆក់ត្រជាក់ឈ្មោះ ហ៊ី ប៊ុនធី ជាជនជា តិវៀតណាមភេទ ប្រុស អាយុ ២៧ ឆ្នាំនៅចំណុចកោះមនោភូមិឆ្នុកទ្រូ ឃុំ ឆ្នុកទ្រូ ស្រុក បរិបូរណ៍ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៣និង៣០នាទី។
សមត្ថកិច្ចនិយាយថាក្រុមឈ្មួញទិញត្រីឆក់ត្រជាក់ភាគច្រើនជាជនជា តិវៀត ណាមនៅតែព្រហើនធ្វើសកម្មភាពខុសច្បាប់ បើទោះជាសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ កំពុងបើកប្រតិបត្តិការក្តៅបង្ក្រាបមិនលើកលែង ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលថ្មីៗនេះ ។
សមត្ថកិច្ចកំពុងសាកសួរឈ្មួញទិញត្រីឆក់ត្រជាក់ឈ្មោះ ហ៊ី ប៊ុនធី ជាជនជាតិ វៀតណាម តាមនីតិវិធីមុនពេលបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕