ភ្នំពេញ៖ ថ្មីៗនេះសម្តេចនាយករដ្ឋមន្រ្តីបានកោតសរសើរពីស្ថានភាពសេដ្ឋកិច្ចជាតិល្អរយៈពេល៣ខែដើមឆ្នាំនេះក៏បានផ្តល់ឱកាសឡើងវិញ ចំពោះផលិតករនៅកម្ពុជាក្នុងនោះផលិតផលទឹកត្រចៀកកាំ ជីន ស៊ុន បានប្រកាសផងដែរពីការធ្វើចរាចរណ៍លើទីផ្សារកម្ពុជា។
លោក ជុំសម វាសនា ជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុន ជីនស៊ុនបានលើកឡើងក្នុងកម្មវិធីក្នុងពិធីចុះកិច្ចព្រមព្រៀងនៅថ្ងៃទី១ខែឧសភានេះថា ដោយសារតែមូលហេតុការងើបឡើងវិញសេដ្ឋកិច្ចជាតិយើង ទើបថ្ងៃនេះ ក្រុមហ៊ុនទឹកត្រចៀកកាំ ជីន ស៊ុន គឺជាក្រុមហ៊ុនដែលគិតពី គុណភាព និងសុខភាពជាចម្បងដែលចំនុចនេះជាកត្តាមួយសំខាន់នាំមកនូវភាពរីកចំរើនដល់សព្វថ្ងៃនេះ។
លោកបានលើកឡើងទៀតថា អ្វីដែលពិសេសនៅក្នុងពេលនេះគឺក្រុមហ៊ុនទឹកត្រចៀកកាំជីន ស៊ុនបានធ្វើការជ្រើសរើសលោក ថមមី ជាទូតសុឆន្ទៈតំណាងផលិតផលរបស់ក្រុមហ៊ុន ហើយការជ្រើសរើសនេះបានឆ្លងកាត់ការគិតគូរយ៉ាងល្អិតល្អន់លើសមត្ថភាពនិងប្រជាប្រិយភាពរបស់ លោក ថមមី បូករួមនិងភាពជោគជ័យក្នុងមុខជំនួញរបស់គាត់ផងដែរ ។
លោកបន្ថែថា លោក ថមមី ពិតជាស័ក្តិសមជាតារាតំណាងផលិតផលទឹកត្រចៀកកាំ ជីន ស៊ុនដែលជាផលិតផលមានគុណភាពខ្ពស់ ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព និងសម្រស់សម្រាប់អ្នកប្រើប្រាស់។
ចំណែកលោក ថមមី គឺជាទូតសុឆន្ទៈវិញក៏បានលើកឡើងថា លោកពិតជាសប្បាយចិត្តដែលក្រុមហ៊ុន J.S TCC INTER TRADE CO.,LTDបានជ្រើសរើសគាត់ជាទូតសុឆន្ទៈតំណាងផលិតផលទឹកត្រចៀកកាំជីនស៊ុនដែលចំពេលប្រទេសជាតិយើងមានការល្អប្រសើរសម្រាប់សេដ្ឋកិច្ចជាតិទាំងមូល។
លោកបានអោយដឹងទៀតថា លោកបានស្គាល់ផលិតផលនេះជាយូរមកហើយហើយមុននឹងធ្វើការសម្រេចចិត្តចុះហត្ថលេខានេះលោកក៏បានសិក្សាពីក្រុមហ៊ុននិងផលិតផលជីនស៊ុនយ៉ាងយូរផងដែរលោកមើលឃើញថាផលិតផលទឹកត្រចៀកកាំជីនស៊ុនពិតជាផលិតមានគុណភាពខ្ពស់ផលិតនៅប្រទេសថៃមានវិញ្ញបណបត្រទទួលពីស្ថាបណអន្តរជាតិច្រើននិងជាផលិតផលដែលជួយដល់សុខភាពពិតមែន។
លោកបន្តទៀតថា យើងម្នាក់ៗគួរគិតពីសុខភាពជាចម្បងដូចច្នេះក្នុងការជ្រើសរើសអាហារនិងភេសជ្ជៈ សូមជ្រើសរើសផលិតផលដែលមានគុណភាព និងសុខភាពជាចាំបាច់ ។ដើម្បីអោយសុខភាពយើងរឹងមាំ។
លោកបន្ថែមថាផលិតផលទឹកត្រចៀកកាំ ជីនស៊ុនពិតជាភេសជ្ជៈសុខភាពដែលស័ក្តិសមបំផុត សម្រាប់មនុស្សគ្រប់វ័យ ពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះផងដែរ។
Tommy ក្លាយជាទូតសុឆន្ទៈតំណាងអោយផលិតផលទឹកត្រចៀកកាំ ជីនស៊ុន! ថ្ងៃទី01ខែមេសា ឆ្នាំ2022 នៅសណ្ឋាគារ LE ROYALមានការរៀបចំឡើងកម្មពវធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទូតសុឆន្ទៈរវាង ក្រុមហ៊ុន J.S TCC INTER TRADE CO., LTD ជាក្រុមហ៊ុនចែកចាយផ្តាច់មុខផលិតផលទឹកត្រចៀកកាំ ជីន ស៊ុន ជាមួយនឹងលោកថមមី(Tommy)។
ផលិតផលទឹកត្រចៀកកាំជីន ស៊ុនជា ភេសជ្ជៈសុខភាព និងសម្រស់ដែលបានចរាចរណ៍លើទីផ្សារច្រើនឆ្នាំមកហើយ។មកដល់ពេលនេះទឹកត្រចៀកកាំជីន ស៊ុនទទួលបានការគាំទ្រជាខ្លាំងក្នុងចំនោមអតិថិជនដែលអោយតំលៃលើគុណភាពនិងគុណប្រយោជន៌របស់ផលិតផលនេះ ។
ចំណែកលោកថមមី ដែលជា Freshie Boy ជាប់ចំណាត់ថ្នាក់លេខ2ឆ្នាំ2012 ដែលបច្ចុប្បន្ននេះ លោកកំពុងទទួលបានប្រជាប្រិយភាពក្នុងបណ្តាញសង្គមហ្វេសប៊ុកយ៉ាងខ្លាំងតាមរយ:ការឡាយ(Live)លក់ផលិតផលបែបកំប្លែងជាមួយភរិយារបស់គាត់ គឺលោកស្រី សួស វីហ្សាដែលមានអ្នកតាមដានទស្សនារាប់ម៉ឺននាក់ឯណោះ។
លើសពីនេះទៀត បើយើងតាមដានជីវិតខាងក្រៅរបស់លោកថមមី និង លោកស្រី សួស វីហ្សាពេលនេះ ពួកគាត់កំពុងទទួលបានជោគជ័យយ៉ាងខ្លាំង ក្នុងមុខជំនួញផលិតផលរបស់ខ្លួនឯងផ្ទាល់ រួមទាំងមុខជំនួញផ្នែកអចលនទ្រព្យផងដែរ។
178″ class=”alignnone size-full wp-image-57403″ />