ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋលេខាធិការក្រសួងការពារជាតិ យន្ត មីន និងក្រុមគ្រួសារ សូមគោរពចូលរួមមរណភាពសពរបស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង

ភ្នំពេញ: រដ្ឋលេខាធិការក្រសួងការពារជាតិ យន្ត មីន និងក្រុមគ្រួសារ សូមគោរពចូលរួមមរណភាពសពរបស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង នៅវត្តសុវណ្ណគីរីរតនៈភ្នំប្រុស ស្ថិតក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
សពសម្ដេច ឧត្ដមទេពញាណ ហ៊ុន ណេង សមាជិកគណៈ កម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ដែលត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យ នៅគេហដ្ឋាន ស្ថិតក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ បានចេញព្រះរាជក្រឹត្យមួយតែងតាំង លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង បងប្រុសសម្ដេចតេជោ ហ៊ុន សែន ជា «សម្ដេច ឧត្ដមទេពញាណ»។
សម្តេច ឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានទទួលអនិច្ចកម្ម ដោយជំងឺគាំងបេះដូង នៅម៉ោង៦៖២៥នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ៕
សូមបញ្ជាក់ថា សព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង នឹងត្រូវដង្ហែពីគេហដ្ឋាននៃសព នៅព្រឹកថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២២ ក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ឆ្ពោះទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស។