ភ្នំពេញ:បន្ទាប់ពីបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនាអស់រយៈពេល៣ថ្ងៃរួចមកនៅវេលាព្រឹកថ្ងៃចន្ទ នឹងថ្ងៃទី៩ខែឧសភាឆ្នាំ២០២២សព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ជាតំណា ងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា។
សម្តេចឧត្តមទេពញាណត្រូវជាបងប្រុសបង្កើតសម្តេចអគ្គមហាសេនាបតីតេជោតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាត្រូវបានក្រុមគ្រួសារសពរៀបចំពិធីដង្ហែចេញពីគេហដ្ឋាននៃសព ក្នុងភូមិទី៧សង្កាត់កំពង់ចាមក្រុងកំពង់ចាម ខេត្តកំពង់ចាម ឆ្ពោះទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ថិតក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ពិធីដង្ហែសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ទទួលបានមហាកិត្តិយសដ៏ខ្ពង់ខ្ពស់ ដោយមានវត្តមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន រួមទាំងឥស្សរជនជាថ្នាក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋសភារាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ចូលរួមដង្ហែពីគេហដ្ឋាននៃសព ឆ្ពោះទៅ បញ្ចុះនៅវត្តសុវណ្ណគិរីភ្នំប្រុស។
អត្ថបទ-រូបភាព : ទទក