ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧត្តម​សេនីយត្រី អែល សិទ្ធិគ្រីយ៉ា ផ្ញើសារលិខិតរំលែកទុក្ខចំពោះមរណភាពលោកសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល

(ភ្នំពេញ)៖ លោកឧត្តម​សេនីយត្រី អែល សិទ្ធិគ្រីយ៉ា ជំនួយការ ឯកឧត្តម រស៉ វរុណ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាព សន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ។

ដោយស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ លោកឧត្តម​សេនីយត្រី អែល សិទ្ធិគ្រីយ៉ា សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធរបស់ សន្តិបណ្ឌិត​ ឌុល គឿន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលកណ្តាលនីតិកាលទី៦នៃរដ្ឋសភាបានទទួលមរណភាព នៅវេលាម៉ោង ៦៖១២នាទីល្ងាច ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយជរាពាធ។
សពរបស់លោក ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិគ្រឹះ៧២ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ៕