(ភ្នំពេញ)៖ លោកតាំង សេងប៉ អគ្គនាយក សាលាអន្តរជាតិ ឃីនឌឺលែន និងជាម្ចាស់គម្រោងបុរី ហ្គ្រែនផាក ព្រមទាំងបុគ្គលិកទាំងអស់ ផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាព សន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ។
ដោយស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ លោក តាំង សេងប៉ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាព សន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ព្រមទាំងបុគ្គលិកទាំងអស់ សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធរបស់ សន្តិបណ្ឌិត ឌុល គឿន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលកណ្តាលនីតិកាលទី៦នៃរដ្ឋសភាបានទទួលមរណភាព នៅវេលាម៉ោង ៦៖១២នាទីល្ងាច ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយជរាពាធ។
សពរបស់លោក ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិគ្រឹះ៧២ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ៕