ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកតំណាងរាស្រ្ត សេរី កុសល”ការបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនានេះ គឺបិទបញ្ចប់ជាស្ថាពរនូវពាក្យភូតកុហករបស់អ្នកនយោបាយមួយចំនួន”

(បន្ទាយមានជ័យ)៖អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តបន្ទាយមាន ជ័យ សេរី កុសល និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឧបនាយក​រដ្ឋមន្ត្រី កែ គឹមយាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យបានអញ្ជើញចុះសំណេះសំណាលជាមួយសមាជិកសមាជិកាបក្សនាថ្ងៃបិទការឃោសនាស្វែងរកសម្លេងឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់អាណត្តិទី៥នៅថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២២នេះ ស្ថិតនៅឃុំចំនួន៥នាក្នុងស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។
អ្នកតំណាងរាស្រ្ត សេរី កុសល បញ្ជាក់ថាការបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២២នេះ គឺបានបិទបញ្ចប់ជាស្ថាពរនូវពាក្យភូតកុហករបស់អ្នកនយោបាយមួយចំនួន ដែលបានធ្វើប្រជាភិថុត ពលរដ្ឋកន្លងមក។
នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នៃពិធីបិទបញ្ចប់ការឃោសនានេះ អ្នកតំណាងរាស្ត្រ សេរី កុសល និងសហការីបានអញ្ជើញចុះជួបពលរដ្ឋគឺ ឃុំប៉ោយចាចំនួន ៧០០នាក់ ឃុំភ្នំដីចំនួន៤៥០ នាក់ឃុំណាំតាវចំនួន ៤៥០នាក់ ឃុំពល្លៃ ៥៥០និងឃុំស្រះជីកចំនួន ៤០០នាក់ផងដែរ។
អ្នកតំណាងរាស្រ្ត សេរី កុសល និងក្រុមការងារបក្សប្រជាជនកម្ពុជាចុះជួយស្រុកភ្នំស្រុកបានចុះធ្វើយុទ្ធនាការរកសំឡេងឆ្នោត ស្របទៅតាមច្បាប់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
អ្នកតំណាងរាស្ត្រ សេរី កុសល បានពន្យល់ដល់បងប្អូនពីមូលហេតុសំខាន់ៗ ដែលចាំបាច់ត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដោយលើកយកពីសភាពការណ៍អតីតកាលបច្ចុប្បន្ននិងអនាគត មកវែកញែកជូនបងប្អូនបានជ្រួតជ្រាប។

អ្នក​តំណាងរាស្រ្តមានប្រសាសន៍​ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សានូវសុខសន្តិភាពដែលខ្លួនមានសព្វថ្ងៃនេះ ដែលជាការខិតខំប្រឹងប្រែងយ៉ាងលំបាករបស់សម្ដេច​តេជោ ហ៊ុន សែន ទម្រាំយកបាននូវសុខសន្ដិភាពមកជូនប្រជាពលរដ្ឋ ដូច្នេះដាច់ខាតកុំជឿលើការញុះញង់របស់ពួកប្រឆាំង។

លើសពីនេះអ្នកតំណាងរាស្រ្តរូបនេះ​បាន​បញ្ជាក់ថា ​បងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកភ្នំស្រុកទាំងអស់ដែលធ្លាប់ឆ្លងកាត់ការលំបាក់យ៉ាងពិតប្រាកដដូច្នេះទើបបានស្គាល់នូវតម្លៃសុខសន្ដិភាព ក្រោមគោលនយោបាយ ឈ្មះ-ឈ្មះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញ និងមួយវិញទៀតគឺការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលប្រទេសជិតខាងមិនអាចធ្វើបានគឺការរកវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋដើម្បីធានានូវសុខភាព ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។

អ្នកតំណាងរាស្ត្រ សេរី កុសល មានប្រសាសន៍ថា ការបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២២នេះ គឺបានបិទបញ្ចប់ជាស្ថាពរនូវពាក្យភូតកុហករបស់អ្នកនយោបាយមួយចំនួនដែលបានកុហកសកម្មជនរបស់ខ្លួនថាខ្លួននឹងនាំមកវិញនូវមេឃុំជាង ៥០០នាក់ ឲ្យមកកាន់តំណែងវិញ ដូច្នេះការបោកប្រាស់ទាំងប៉ុន្មាន​របស់អ្នកនយោបាយរូបនោះ ត្រូវបានបកអាក្រាតនិងលុបបំបាត់ដែលបញ្ជាក់ឲ្យសកម្មជនរបស់បក្សរបស់គេបានឃើញមិនគួរដើរតាមនយោបាយបោកប្រាស់នេះតទៅទៀតទេ។
អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ​​ សេរី កុលស បានអំពាវនាវដល់ប្រជាពលរដ្ឋសូមបោះឆ្នោតជូនគណបក្សប្រជាជនដើម្បីបន្តសន្តិភាពស្ថិរភាពនយោបាយនិងការអភិវឌ្ឍសេដ្ឋកិច្ច ដែលគ្មានគណបក្សណាផ្សេងអាចជំនួសបានឡើយ៕