ខេត្តមណ្ឌលគីរី÷មន្ត្រីអង្គការក្រៅរដ្ឋាភិបាលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគីរី និងប្រជាពលរដ្ឋបានបញ្ជាក់ថា នៅពេលថ្មីៗនេះមេឈ្មួញចាស់វស្សារូបនេះ ក្រៀងគរបក្សពួករបស់ខ្លួន ឲ្យចូលកាប់បំផ្លិចបំផ្លាញព្រៃឈើខុសច្បាប់ចំណុចភ្នំព្រិចក្នុងភូមិម្ពៅ ស្រុកកោះញ៉ែក និងស្រុកពេជ្រាដាផ្ដួលរំលំអារជៀរមុខកាត់ធំៗ ក្នុងជម្រកដែនអភិរក្សសត្វព្រៃសមត្ថកិច្ចអាវុធហត្ថខេត្តនិងសមត្ថកិច្ចមន្ត្រីអាជ្ញាធរពាក់ព័ន្ធមិនចាត់វិធានការបង្ក្រាប ។
ប្រជាពលរដ្ឋនិងមន្ត្រីបានរិះគន់ចំៗទៅលើសមត្ថកិច្ចពាក់ពន្ធ័ក្នុងខេត្តមណ្ឌលគីរី ជាអ្នកនៅពីក្រោយខ្នង មេឈ្មួញឈើឈ្មោះ រិទ្ធិ និងឈ្មោះ ភារម្យ ទើបដឹកជញ្ជូនបទល្មេីសព្រៃឈើតាមប្រភេទរថយន្តប៉ែនធំៗ និងរថយន្តធុនដ្រាវិញម្តង។
ក្រុមពលរដ្ឋបាននិយាយថា គេត្រៀមអស់ហើយបងចេញពីស្រុកកោះញ៉ែកនិងស្រុកពេជ្រា ឆ្លងដែនទៅលក់ឲ្យវៀតណាមតាមច្រកទ្វារអន្តរជាតិដាក់ដាំយ៉ាងពេញបន្ទុកមួយរយៈចុងក្រោយឈ្មួញឈើពីរូបនេះ មានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្តមណ្ឌលគិរី ទើបមិនហ៊ានបង្រ្កាបហើយធ្វើអ្វីៗ តាមអំពេីចិត្តរបស់ក្រុមឈ្មួញទាំងនោះ។
មន្ត្រីច្រកនិងពលរដ្ឋលើកឡើងថា ហេតុនេះ លោក យូ សុធា នាយ ប៉ុស្តិ៍ នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិដាក់ដាំជាអ្នកមានសិទ្ធិអំណាចខ្លាំងជាងគេក្នុងការបើកដៃឲ្យឈ្មួញឈ្មោះ រិទ្ធ និងឈ្មួញឈ្មោះ ភារម្យ ព្រមទាំងឈ្មួញដទៃទៀតអាចដឹកជញ្ជូនឈើ ប្រណីតខុសច្បាប់ទៅលក់ឲ្យវៀតណាមទាំងយប់ទាំងថ្ងៃ។
ដោយឡែក ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគីរីនិងប្រធានបរិស្ថានខេត្តមណ្ឌលគីរី ត្រូវគេសង្ស័យថា ជាអ្នកបើកភ្លើងខៀវទើបបុគ្គលពីនាក់នេះដំណើរការរកស៊ីជំនួញឈើទៅបានយ៉ាងរលូន ។
សេចក្តីរាយការណ៍លើកឡើងថា ឈ្មួញឈើឈ្មោះ រិទ្ធិ និងឈ្មួញឈ្មោះ ភារម្យ ហ៊ានធ្វើអ្វីៗតាមទំនេីងចិត្ត គឺដោយសា រអាង មាន លោក ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីជាខ្នងបង្អែកដ៏រឹងមាំក្នុងខណៈពេលដែលលោក ហែម បូណា រ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីរក្សាភាពស្ងៀមស្ងាត់ ។
ជុំវិញករណីនេះ សារព័ត៌មាន ដេលីខ្មែរ មិនអាចសុំការបំភ្លឺពី លោក ថង សា វុន អភិបាលខេត្តមណ្ឌលគីរី និងលោក ឡោ សុខា ស្នងការ ដ្ឋាននគរបាលខេត្តមណ្ឌលគិរីបានទេ។
ប៉ុន្តែមន្ត្រីមួយចំនួននិងពលរដ្ឋបានស្នើសុំគូរពិនិត្យឡើងវិញខ្លះផង ភាពមិនប្រក្រតីរបស់លោក យូ សុធា នាយ ប៉ុស្តិ៍ នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិដាក់ដាំជាអ្នកបើកបារ៉ាស់ឲ្យមេឈ្មួញឈ្មោះ រិទ្ធិ និងឈ្មោះ ភារម្យ ដឹកជញ្ជូនឈើទៅវៀតណាមយ៉ាងគំហុកមិនចាត់វិវិធានកាបង្ក្រាបឡើយ។
ប្រជាពលរដ្ឋរស់នៅចំណុចភ្នំព្រិចភូមិម្ពៅស្រុកកោះញ៉ែកបានអំពាវ នាវដល់ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការប៉េអឹមកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាគណៈកម្មការថ្នាក់ជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិដាក់ការស៊ើបអង្កេតស្រាវជ្រាវឲ្យបានស៊ីជម្រៅ ចំពោះក្រុមឈ្មួញដឹកជញ្ជូនឈើទៅ វៀតណាម តាមច្រកទ្វារអន្តរជាតិដាក់ដាំ។