ភ្នំពេញ: លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិត កម្មសត្វបានបញ្ជារឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបាត់ដំបង។
ការបង្កាបនោះនៅវេលម៉ោង២០និង០២ នាទីយប់នាថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២២ ចុះស្ទាក់ចាប់រថយន្ត០១គ្រឿង ម៉ាកSsangy ong istana ពណ៌សជាប្រភេទរថយន្តដឹកឣ្នកដំណើរ១៥កៅឣី ពាក់ស្លាកលេខភ្នំពេញ២D-៦២៦៦ ដឹកកូនមាន់រស់ចំនួន១៨០ ប្រអប់ស្មើនឹង១៨០០០ក្បាលដោយនាំចូលពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាតាមច្រកដូងស្រុកកំរៀងខេត្តបាត់ដំបងបម្រុងនឹងយកទៅចែកចាយនៅខេត្តសៀមរាបដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។
ក្រុមការងារបានឃាត់នៅលើផ្លូវជាតិលេខ១៦០ជិតផ្សារបវេលភូមិបវេល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។ក្រុមការងារបាននាំយកបទល្មើសនិងវត្ថុតាងទាំងនោះទៅរក្សាទុកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។