កំពង់ចាម:ក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំមហាខ្ញូង ដឹកនាំដោយលោក លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះបាន យកនូវទេយ្យទាន ដែលជាសទ្ធាជ្រះថ្លារបស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងលោកស្រី ខៀវទេព រង្ស៊ីកាញារីទ្ធ ទៅប្រគេនដល់ព្រះសង្ឃគង់នៅវត្តចំនួន០៣ មានវត្តរតនបុប្ផារាម វត្តមហាមង្គល និងវត្តរតនដីដុះ ក្នុងឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។
រូបថត៖ ខឹម សុវណ្ណារ៉ា