ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកឧកញ៉ា លី ហួរ ចុះកិច្ចព្រមព្រៀងជាដៃគូក្នុងការផ្តល់ឥណទានគេហដ្ឋានពិសេសជាមួយ ក្រុមហ៊ុន ប៊ីអេស លែន & ហូម និងក្រុមហ៊ុន អុីស្ត លែន អេន ហូម

(ភ្នំពេញ)៖ ធនាគារ អេសប៊ីអាយ លី ហួរ ម.ក របស់អ្នកឧកញ៉ា លី ហួរ កាលព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពី កិច្ចព្រមព្រៀងជាដៃគូក្នុងការផ្តល់ឥណទានគេហដ្ឋានពិសេសជាមួយ ក្រុមហ៊ុន ប៊ីអេស លែន & ហូម និងក្រុមហ៊ុន អុីស្ត លែន អេន ហូម។
លោកឧកញ៉ា លី សេងឃាង បានលើកឡើងថា ការចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នានេះជាការសហការមួយដែលនឹងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់អតិថិជនទាំងអតិថិជនថ្មី និងអតិថិជនចាស់ឲ្យទទួលបាននូវកញ្ចប់ឥណទានគេហដ្ឋានពិសេស។
កិច្ចព្រមព្រៀងនេះ នឹងងាយស្រួលដោយមិនតម្រូវឲ្យមានទ្រព្យធា នានិងមិនមានសេវាអនុម័តឥណទានទទួលបានអត្រាការប្រាក់ចាប់ ពី០,៧០៨% ទទួលបានទំហំឥណទានរហូតដល់៩៥ ភាគរយនៃតំលៃផ្ទះ និងរ យៈពេលបង់រហូតដល់២០ឆ្នាំ ជាមួយ នឹងការអនុម័តឥណទានឆាប់រហ័ស។
អ្នកឧកញ៉ា លី ហួរ បន្តទៀតថា គោលបំណងនៃការសហការរវាងធនាគារ អេស ប៊ី អាយ លី ហួរ ម.ក និងប៊ី អេស លេន អេន ហូម ខូអិលធីឌីនិងម៉ីស្ត លែន អេន ហូម ខូអិលធី ឌីគឺជំរុញវិស័ យសំណង់ ជាពិសេសសំណង់លំនៅដ្ឋាននិងជួយសំរួលបន្ទុករបស់អ្នកអភិវឌ្ឍសំណង់លំនៅដ្ឋានឬម្ចាស់បុរី ក្នុងការគ្រប់គ្រងអតិថិជនដែលកំពុងបង់រំលស់ប្រចាំខែ អាចធ្វើការផ្ទេរកម្ចីទាំងនោះ មកធនាគារបាន។
លើសពីនេះ អតិថិជនរបស់បុរី នឹងទទួលនូវការសងត្រឡប់មកវិញមានលក្ខណៈបត់បែន ដែលអតិថិជនអាចធ្វើការបង់ផ្តាច់កម្ចីជាមួយធនាគារក្នុងពេលណាក៏បាន ដោយគ្មានការពិន័យឡើយ។
បច្ចុប្បន្ន ក្រុមហ៊ុនមានចំនួនជាង១០គំរោងកំពុងដំណើរការសាងស ង់ ដែល មានទីតាំងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពត និងក្រុងព្រះសីហនុ និងខេត្តមណ្ឌលគិរី។