ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន “ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមិនបាននាំឲ្យជាតិអន្តរាយទេ”

ភ្នំពេញ: ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន លោក ជុំ កុសល បានបញ្ជាក់ថា”ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមិនបាននាំឲ្យជាតិអន្តរាយទេ”ប៉ុន្តែគឺជាការបំពេញចន្លោះខ្វះខាត និងដើម្បីធានាការពារនូវឧត្តមប្រយោជន៍ជាតិទាំងមូល ។

លោកបានបន្ថែមថា”ក្នុងនាមជាពលរដ្ឋកម្ពុជាមួយរូប ខ្ញុំសូមសំដែ ងនូវការគាំទ្រពេញទំហឹងចំពោះរដ្ឋសភា ដែលបានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីការស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០ ដោយសំឡេង១០៥ លើ ១០៦ ក្នុងសម័យប្រជុំលើកទី ៧ នីតិកាលទី ៦ នាព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២២ “។
ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា ១៩ ថ្មី(មួយ) មាត្ រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃ រដ្ឋធម្មនុញ្ញ និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម ដែលរដ្ឋសភា បានអនុម័តកាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដោយសំឡេងយល់ព្រម ១០៥ លើ១០៦។
ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នេះ ជាការ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងស្របទៅតាមគោលការណ៍របបសភានិយម។