ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្ទីរព្យាបាលធ្មេញ ម៉ាស្ទ័រឃែរ ទទួលបានពានរង្វាន់ Global Health Award ឆ្នាំ2022 ជា“Dental Centre of the Year in Asia Pacific”

ភ្នំពេញ: មន្ទីរព្យាបាលធ្មេញ ម៉ាស្ទ័រឃែរ ទទួលបានពានរង្វាន់ Global Health Award ឆ្នាំ2022 ជា“Dental Centre of the Year in Asia Pac ific” ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី 7 – 8 ខែសីហា ឆ្នាំ 2022 នៅទីក្រុងបាងកកប្រទេសថៃ។

មន្ទីរព្យាបាលធ្មេញ ម៉ាស្ទ័រឃែរ មានសេចក្តីសោមន្សរីករាយ និងមានមោទនភាព ដែលបានទទួលពាន់រង្វាន់ ពីGlobal Health Asia Pacific ជាមន្ទីរព្យាបាលធ្មេញដែលផ្តល់សេវាសុខភាពបែបសកល។

សមិទ្ធិផលទាំងនេះទទួលបានដោយមានការចូលរួមពីបុគ្គលិកគ្រប់ជាន់ថ្នាក់ និង ការគាំទ្រពីអតិថិជនកន្លងម កផងដែរ។

គួររំលឹកផងដែរថា កាលពីពេលកន្លងមកក្នុងខែ ឧសភា មន្ទីរព្យាបាលធ្មេញ ម៉ាស្ទ័រឃែរ ក៏បានទទួលពាន់រង្វាន់ “Dental Centre of the Year in Cambodia” ប្រចាំឆ្នាំ2022 ផងដែរ។

យោងតាមម្ចាស់មន្ទីរពេទ្យខាងលើ បញ្ជាក់ថា ” យើងខ្ញុំសូមអរគុណដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ និង អតិថិជនទាំងអស់នៅតែបន្តគាំទ្រដល់មន្ទីរព្យាបាលធ្មេញ ម៉ាស្ទ័ រឃែរ ហើយយើងប្តេជ្ញាបន្តរបម្រើសេវាកម្មយ៉ាងល្អ និងផ្តល់ទំនុកចិត្តជូនអតិថិជនក្នុងការទទួលយកសេវាព្យាបាលមាត់ធ្មេញនៅទីនេះផងដែរ”។