ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.បានទទួលជួបសំដែងការគួរសមចំពោះ លោកស្រី Park Jia និងលោក Park Jihoon ជំនាញការនៃគណៈកម្មាធិការប្រកួតប្រជែងនៃសាធារណៈរដ្ឋកូរ៉េ

(រាជធានីភ្នំពេញ)÷ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រា ស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប .ប.»នៅថ្ងៃច័ន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២នេះលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.បានទទួលជួបសំដែ ងការគួរសមចំពោះ លោកស្រី Park Jia និងលោក Park Jihoon ជំនាញការនៃគណៈកម្មាធិការប្រកួតប្រជែងនៃសាធារណៈរដ្ឋកូរ៉េ។

ជំនាញ​ការទាំងពីរ​ខាងលេីនឹង​មកបំពេញការងារជួយដល់ គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា និងអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងការរៀបចំសេចក្តីណែនាំស្ដីពីការរួមបញ្ចូលគ្នានៃធុរកិច្ច និងការចែករំលែកបទពិសោ ធន៍ចំពោះការអនុវត្ពបទប្បញ្ញត្តិស្តីពីការរួមបញ្ចូលគ្នានៃធុរកិច្ចរបស់ប្រទេសកូរ៉េ។

គួរ​រំលឹក​ផង​ដែរ​ ជំនាញការ​ប្រកួត​ប្រជែង​កូរ៉េ​ នឹង​មក​បំពេញ​ការងារ​នៅ​អគ្គនាយកដ្ឋាន​ ក.ប.ប.​ ចំនួន​ មួយ​សប្តាហ៍​ និង​បំពេញ​ការងារ​តាម​ប្រព័ន្ធ​អនឡាញ​ចំនួន​ ៣​ សប្ដាហ៍​បន្ថែម​ទៀត​។