ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧកញ៉ា កែវ មុំ ចូលរួមចុះអនុស្សរណៈយោគយល់គ្នាជាមួយនិងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក.(SME Bank PLC )

ភ្នំពេញ:  ឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាអាណត្តិទី៤ បានចូលរួមពិធីចុះអនុស្សរណៈ យោគយល់គ្នារវាងសមាគមសហគ្រិនស្ត្រីកម្ពុជា ជាមួ យ ធនាគារស ហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក. (SME Bank PLC )។

ឧកញ៉ា កែវ មុំ មានប្រសាសន៍ថា” ថ្ងៃនេះ នាងខ្ញុំពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលសមាគមសហគ្រិនស្រ្តីកម្ពុជាយើង បានរៀបចំវេទិកាតុមូលស្តីពី ការកែលម្អ និងការបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុរបស់សហគ្រិនស្ត្រីកម្ពុជា”។

ស្របជា មួយនេះដែរយើងក៏បានរៀបចំពិធីចុះអនុស្សរ ណៈ យោគយល់គ្នារវាងសមាគមសហគ្រិនស្ត្រីកម្ពុជា ជាមួយ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក. (SME Bank PLC ) ដែលជាសមិទ្ធផលដ៏វិសេសវិសាលមួយ ក្នុងចំណោមសមិទ្ធផលនានាជាច្រើន ដែលបាន នឹងកំពុងបំពេញនៅក្នុងរយៈពេលកន្លងមកនេះ។

ថ្វីបើក្នុងរយៈ២ឆ្នាំចុងក្រោយនេះត្រូវបានរំខាន និងរារាំងដោយការរីករាលដាលនៃជម្ងឺកូវីដ-១៩ យ៉ាងណាក៏ដោ យ ក៏មិនបានបង្អង់ ឬបញ្ឈប់កិច្ចការរបស់យើងឡើយ ជាក់ស្តែង វេទិកានៅថ្ងៃនេះផ្ទាល់តែម្តង។

សូមបញ្ជាក់ថា  ទីភ្នាក់ងារជំនួយអាមេរិក (USA ID) តាមរយៈ អង្គការផេកកម្ពុជា (PACT Cam bodia) ក្រោមគម្រោងសហគ្រិននារីសកម្ម (WE Ac t) បានគាំទ្របេសកកម្មរបស់សមាគម តាមរយៈការផ្តល់ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីឱ្យមានលទ្ធភាពជួយដល់សហគ្រិនស្ត្រីវ័យក្មេង និងសហគ្រិនស្ត្រីនៅទូទៅទូទាំងប្រទេសកម្ពុជា។

តាមរយៈគម្រោងនេះផ្ទាល់បានជួយដល់សហគ្រិនស្ត្រីយ៉ាងច្រើនក្នុងនោះមានដូចជា៖ ការបណ្តុះបណ្តាលជំនាញចាំបាច់ផ្សេងៗ កិច្ចការស្វែងរកការគាំទ្រមតិ ជាពិសេស តាមការសិក្សាស្រាវជ្រាវបានរកឃើញបញ្ហាប្រឈមរបស់សហគ្រិនស្ត្រី ដែលបានចងក្រងចេញជាសៀវភៅ “ស” ក្បាលទី1 (White Paper Vol. 01) និង ឯកសារគោលនយោយាបសង្ខេប (Policy Briefs) ជាដើម។