ភ្នំពេញ: ចាប់ផ្តើមពីអាជីវកម្មជាលក្ខណ: គ្រួសារ ឥឡូវ នេះអ្នកនាង សួស វីសា ដែលស្គាល់ថាជាតារាចម្រៀ ងមានឈ្មោះល្បី និងស្វាមីស្ងាត់ៗបានអភិវឌ្ឍន៍មុខ ជំនួញអនឡាញក្លាយទៅជាក្រុមហ៊ុនស្តង់ដារ ឈ្មោះ TSJ Brand។
ចំពោះ ជំនួញថ្មីរបស់អ្នកជំនួញស្រីនិងស្វាមី ខាងលើគឺធ្វើឡើងកាលពីថ្ងៃទី 09ខែកញ្ញា ឆ្នាំ២០២២ នេះ ដែល តារាចម្រៀងល្បីប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សួស វីសា និង ស្វាមី បានធ្វើឱ្យមហាជនអ្នកគាំទ្រហាក់មានការចម្លែកចិត្ត និង ភ្ញាក់ផ្អើលមិនធម្មតានៅក្នុងកម្មវិធីជួបជុំតំណាងចែកចាយ និង បង្ហាញផលិតផលថ្មីរបស់ក្រុមហ៊ុន TSJ Brand ក្នុងវេទិកាមួយបើកមុខឱ្យមហាជនបានស្គាល់កាន់តែច្បាស់។
អ្នកនាង សួស វីសា បានក្លាយជា នាយិ កា CEO ក្រុមហ៊ុន ពេញមុខរបស់ក្រុមហ៊ុន ផលិតផលថែរក្សាសម្រ ស់លំដាប់ស្តង់ដារមួយនេះគឺ ដើម្បីផ្តល់សិទ្ធិឲ្យអ្នកជំនួ ញថ្មីៗ អាចចាប់យកឱកាសបាន ដោយគ្រាន់តែ ចំណា យទុនត្រឹម ១០០ដុល្លារឡើងតែប៉ុណ្ណោះ នឹងក្លាយជាដៃគូរចែកចាយភ្លាមៗប្រចាំខេត្ត ក្រុង។
អ្នកនាង សួស វីសា និងស្វាមី លោក ថម មី លើកឡើងថា ការបើកជំនួយអនឡាញនេះ គឺផ្តើមចេញពីលក្ខណ:គ្រួសារទេកន្លងមក ដោយលក់ផលិតផលផ្សេងៗ ប៉ុន្តែក្រោយមក ជួនពេលជួបបញ្ហាកូវីដ ១៩ មិនដឹងរកស៊ីអី ព្រោះម្យ៉ាងការងារសិល្បៈមិនអំណោយ ផល និងមានបុត្រីក្នុងផ្ទៃទៀតផង ។
អ្នកនាង សួស វីសា និយាយថា ឥឡូវនេះមុខរបបលក់អនឡាញ កំពុងរីកដូចផ្សឹត ហើយក៏មានបញ្ហាប្រ ឈមដែរ គឺមានការប្រកួតប្រជែងគ្នាខ្លាំង ប៉ុន្តែដោយ សារកេរ្តិ៍ឈ្មោះអ្នកនាងគេស្គាល់ស្រាប់ ទើបទទួលបានជោគជ័យច្រើន ដែលនឹកស្មានមិនដល់ រហូតសម្រេចបង្កើតក្រុមហ៊ុន នេះឡើងតែម្តងជាក្រុមហ៊ុនស្របច្បាប់ ។
បន្ថែមពីនេះអ្នកជំនួញខាងលើ អ្នកនាង សួស វីសា បានសំណូមពរដល់អ្នកលក់លើអនឡាញនៅកម្ពុជា បើចង់រកស៊ីជោគជ័យយូរអង្វែង គួរងាកមក ចុះបញ្ជីតាមផ្លូវច្បាប់តាមផ្លូវច្បាប់ និងបង់ពន្ធជូនរដ្ឋ ព្រោះជៀងវាងមានបញ្ហាដល់អតិថិជន គឺ ប៉ះពាល់ដល់អាជីវកម្មនិងបញ្ហាផ្លូវច្បាប់ផងដែរ ។
នៅក្នុងកម្មវិធីនេះផងដែរ លោកវេជ្ជបណ្ឌិតផ្នែកគ្រឿងសម្អាងលោក CHEE GUAN និង ជាដុកទ័រផលិតនូវផលិតផលផ្ទាល់សម្រាប់ក្រុមហ៊ុន ជាវាគ្មិនកិត្តិយសល្បីៗដែលមានចំណេះដឹងផ្នែកអាជីវកម្ម និងការគ្រប់គ្រងហិរញ្ញុវត្ថុ មកធ្វើបទបង្ហាញចែករំលែកបទពិសោ ធន៍ក្នុងការធ្វើអាជីវកម្ម និង វត្តមានតំណាងចែកចាយឆ្នើមៗបានចូលរួម ក្នុងកម្មវិធីជួបជុំមហាគ្រួសារ TSJ Brand មួយនេះយ៉ាងសប្បាយរីករាយ។
យោងតាម អ្នកនាង សួស វីសា ដែលជា CEO របស់ក្រុមហ៊ុន TSJ Brand គឺមាន វត្តមាន TSJ Brand បានឈរ ជើងនៅលើទីផ្សារកម្ពុជាប្រមាណជិតមួយ ឆ្នាំមកហើយ ដោយក្រុមហ៊ុនក៏ក្ដោបបានតំណាងចែក ចាយទូទាំង 25ខេត្តក្រុងត្រឹមតែរយៈពេលខ្លីតែប៉ុណ្ណោះ ។
សព្វថ្ងៃនេះ ផលិតផលប្រកបដោយស្តង់ដារ បាននិង កំពុងពេញនិយមចំពោះអ្នកប្រើប្រាស់ ទើបអ្នកនាងក៏សម្រេចនាំយកនូវផលិតផលចំបាច់2ប្រភេទទៀតម កបើកសម្ភោធដាក់លក់នៅលើទីផ្សារបន្ថែម ក្នុងនោះរួមមាន ទឹកអនាម័យសម្រាប់ការពារតំបន់ពិសេសរបស់ស្ត្រី និង បុរស ព្រមទាំង ម៉ាស់បិទមុខ Honey Collagen ដែលមានមុខងារដ៏សំខាន់ចំពោះស្បែកមុខ និងឆ្លងកាត់ការពិសោធន៍ផ្ទាល់មកលើស្បែកមុខអស់លោកអ្នក។
ក្រុមហ៊ុនសម្រេចនាំយក មក បន្ថែមពីលើផលិតផលដែលក្រុមហ៊ុនមានដូចជា៖ សាប៊ូកក់សក់សម្រាប់មនុស្សចាស់ ព្រមទាំង កូនក្មេង និងប្រភេទសេរ៉ូមបណ្ដុះសក់ដែលកំពុងផ្ទុះការគាំទ្រខ្លាំងនៅលើទីផ្សារ។
ដោយឡែកខាង ក្រុមហ៊ុនកំពុងសិក្សា និង ស្វែងរកនូវរូបមន្តល្អៗ បន្ថែមទៀត ដើម្បីផលិតនូវប្រភេទផលិត ផលថែរក្សាសម្រស់ពីចុងសក់ដល់ចុងជើងឱ្យបានគ្រប់មុខតែម្ដង នឹងនាំមកនូវផលិតផលស្តង់ដារប្រកបដោយប្រសិទ្ធិភាព និង ទំនុកចិត្ត មិនប៉ះពាល់សុខភាពជូនដល់អតិថិជនបានប្រើប្រាស់ប្រកបដោយសុវត្តិភាពជាបន្តបន្ទាប់ផងដែរ។
លោក Tommy ត្រូវជាស្វាមីបានបន្ថែមថា ថ្វីត្បិត TSJ Brand ទើបតែបានបង្កើតឡើងក្នុងរយៈពេលដ៏ខ្លី ប៉ុន្តែលោកពិតជាមានមោទនភាពចំពោះ Brand មួយនេះខណៈដើមដំបូងគឺលោក និង ភរិយា បង្កើតប្រេននេះឡើងមកគ្រាន់តែជា Business លក្ខណៈគ្រួសារតូចមួយតែប៉ុណ្ណោះ។
ប៉ុន្តែ ដោយមិននឹកស្មានថាទទួលបានការគាំទ្រឆាប់រហ័សបែបនេះពីសំណាក់បងប្អូនអ្នកប្រើប្រាស់ ក៏ដូចជាទទួលបានអ្នកចូលរួមជាតំណាង ចែកចា យសឹងគ្រប់ 25 ខេត្តក្រុង រហូតអាចវិវត្តន៍ខ្លួនក្លាយទៅជាក្រុមហ៊ុនស្តង់ដារដែលមានការទទួលស្គាល់ពីក្រសួងទាំងក្នុង និង ក្រៅស្រុកបែបនេះ។