(តាកែវ): លោក ជិន ប៊ុនធឿន លេខាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលរួមដំណើរជាមួយក្រុមការងារមនុស្សធម៌មួយចំនួនទៀតទៅនៅថ្ងៃទី១០ ខែកញ្ញានេះ បាននាំយកជាស្បៀងអាហារ គ្រឿងឧបភោគ បរិភោគមួយចំនួនធំ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេច តេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែ ន ជូនដល់កងកម្លាំងបញ្ជាការដ្ឋានអង្គរក្សប្រចាំការនៅតំបន់ភ្នំតាម៉ៅ។
អំណោយនោះ គឺប្រគល់ជូន នាយឧត្តមសេនីយ៍កិត្តិ បណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងខ.ភ.ម និងជា មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស កំពុងដឹកនាំបញ្ជាផ្ទាល់កម្លាំង អង្គរក្សប្រមាណ ជាង១,០០០ នាក់ ។
ក្រុមការងារមានគ្រឿងចក្ររាប់សិបគ្រឿងឈួសឆាយ ឫសឈើ មែក ឈើ និង ដាំកូនឈើ ដាំបង្គោលរបង ដាក់លួសបន្លា ការពារសត្វចូលសុីកូនឈើពិសេសនោះ គឺកំពុងតែមមា ញឹកជីកអាងស្តុកទឹកសម្រាប់ស្រោចស្រប់ កូនឈើ នៅរដូវប្រាំងខាងមុខ តបតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ សម្តេតតេជោនាយករដ្ឋមន្ត្រី។
លោក ជិន ប៊ុនធឿន បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់មេបញ្ជាការ មេបញ្ជាការង នាយ -ពលទាហានបញ្ជាការដ្ឋានអង្គរក្សនិងក្រុមការងារគ្រប់ជំនាញទាំងអស់ដែលបានចូលរួមនាពេលនេះ។
លោកបានបញ្ជាក់ថា សម្តេចទាំង២ តែងគិតគូរពីសុខទុក្ខដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
លើសពីនេះលោកក៏បានធ្វើការកោតសរសើរដល់កម្លាំងអង្គរក្សយ៉ាងខ្លាំង ដោយបានឃើញនូវលទ្ធផល គាប់ប្រសើរ បំពេញភារកិច្ចសម្រេចបានលឿនយ៉ាងឆាប់រហ័សរបស់ កងកម្លាំងបញ្ជាការដ្ឋានអង្គរក្សដែលត្រឹមតែរយៈពេលដ៏ខ្លីប៉ុណ្ណោះ សម្រេចបានលទ្ធផលយ៉ាងឆាប់រហ័ស គួរឱ្យកោតសរសើរដោយស្មោះ។
លើសពីនេះ សូមជូនពរ នាយឧត្តមសេនីយ៍កិត្តិប ណ្ឌិត ហ៊ីង ប៊ុន ហៀង ព្រមទាំងមេបញ្ជាការ មេបញ្ជាការង នាយ -ពលទាហានបញ្ជាការដ្ឋានអង្គរក្សនិងក្រុមការ ងារគ្រប់ជំនាញទាំងអស់ សូមមានសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន ទទួលបានជោគជ័យថ្មីបន្ថែមទៀត ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រគល់ជូន។
អំណោយដែលប្រគល់ជូននូវពេលនេះរួមមាន៖
១-អង្ករចំនួន ១០តោន និង ៤០០គីឡូ
២-មី ១,១០០ កេស
៣-ទឹកសុទ្ធ ៣០០ កេស
៤-ត្រីខកំប៉ុង ១,០០០ កំប៉ុង
៥-ជេលលាងសម្អាតដៃ ១,០០០ ដប
៦-ទឹកស៊ីអុីវ ១០០យួរ
៧-ភេសជ្ជៈ ៨២ កេស
៨-នំស្រួយ ៨២ កេស
៩-ចាហួយ ១៦០ កញ្ចប់
១០-ចាហួយផ្លែឈើ ២០០ កញ្ចប់
១១-មីកាត់សរសៃធំ(១០៥g) ៣៨០ កញ្ចប់
១២-មីកាត់សរសៃមូល(១៣៥g) ៩០០ កញ្ចប់
១៣-មីកាត់សរសៃមូល(២៦៥g) ៨០ កញ្ចប់ ។