ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងធនធានទឹក និងឧតុនិយម កម្ដៅនឹងកើនឡើងចាប់ពីរដល់៤០-៤១អង្សា

ភ្នំពេញ៖ តាមការព្យាករណ៍ស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា  ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ឃើញថា មកដល់ពេលនេះ បាតុភូត អ៊ែល នីណូ(Ei Nin) នៅតែមានឥទ្ធិពល និងបន្តគ្របដណ្តប់លើប្រមាណពាក់កណ្តាលនៃផែនដី។

សម្រាប់ដំបន់នៃប្រទេសកម្ពុជាយើង ក៍នៅតែបន្តទទួលរងឥទ្ធិពលនេះដែរ ដែលកត្តានេះបានធ្វើអោយសីតុណ្ហភាពជាអតិបរមានៅកម្ពុជាបន្តកើនឡើង ដែលអាចឈានដល់ ៤០-៤១ អង្សានៅក្នុងសប្តាហ៍នេះ។ លើសពីនេះ ស្ថានភាពភ្លៀងកាន់តែខ្សោយ ប៉ុន្តែបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់កើនឡើងញឹកញាប់ និងមានឥទ្ធិពលខ្លាំង។ដូចនេះ សូមបងប្អូនប្រជាពរដ្ឋគ្រប់ដំបន់ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតទាំងពីរនេះ៕