សៀមរាបៈ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាប្រធានក្រុមការងារសន្តិសុខ និងសុខាភិបាល ចំណុះអនុគណៈកម្មការពិធីការ ដឹកជញ្ជូន សន្តិសុខ សុខាភិបាល រៀបចំកន្លែងប្រជុំ និងសិល្បៈ សម្រាប់កិច្ចប្រជុំ ថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាប និងសហការី បានចូលរួមពិនិត្យអំពីវឌ្ឍនភាពការងារទាក់ទងនឹងផ្នែកសន្តិសុខនិងសុខាភិបាល ព្រមទាំងទស្សនៈកិច្ចនូវស្ដង់តាំងពិព័ណផលិតផលដែលរៀបចំក្នុងពិធី ។