ភ្នំពេញ៖ លោកឧកញ៉ា ឆាយ សុធា អគ្គនាយកក្រុមហ៊ុន ឌីអ់ិលអេ (DLA) និងលោកជំទាវ រួមសហការីក្រុមហ៊ុន បានអញ្ជើញចូមរួមពិធីកាន់បិណ្ឌទី១១ នៅវត្តឧណ្ណាលោមនៅព្រឹកថ្ងៃទី២១ខែកញ្ញានេះនឹងបានរាប់បាត្រឧទ្ធិសកុសល ជូនចំពោះ ញាតិការដែលបានចែកឋានទៅកន្លងផុតជាយូរឆ្នាំមកហើយ។
លោកឧកញ៉ានិងលោកជំទាវ ក៏បាន ប្រគេនពរជ័យជូន ចំពោះសម្ដេចអគ្គមហាសង្ឃរាជកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ជាទីសក្ការ: និងអរគុណដល់ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រីជាបងប្អូន និងភ្ញៀវកិត្តិយស ព្រមទាំងក្រុមការងារទាំងអស់គ្នាដែលបានចូលរួមចាប់មគ្គផលទាំងអស់គ្នាផងដែរ។