ព្រះសីហនុ ៖សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារបង្រ្កាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅសាលប្រជុំសាលាខេត្តព្រះសីហនុនៅទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះបានចូលរួមកិច្ចប្រជុំការងារបង្រ្កាបការលេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ។
កិច្ចប្រជុំនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គនាយកស្តីទី និងឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករង និងមន្ត្រីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជាច្រើនរូប។
កិច្ចប្រជុំការងារបង្រ្កាបការលេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ គណ:កម្មការអន្តរក្រសួងពិនិត្យតាមដាន និងជំរុញការងារអធិការកិច្ច ហត្ថពលកម្មបរទេស និងគណ:បញ្ជាការដឹកនាំប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មគ្រប់ប្រភេទ។