ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពលរដ្ឋខ្មែរនៅខេត្តGunmaប្រទេសជប៉ុន​ជិត១០០ នាក់ចូលពិធីសំណេះសំណាលនិងពន្យល់ពីគោលនយោបាយបក្សក្រៅប្រទេស​​

តូក្យូ៖ប្រជាពលរដ្ឋខ្មែរនៅខេត្តGunma ប្រទេសជប៉ុនជិត១០០នាក់ កាលពីថ្ងៃទី១ ខែតុលា កន្លងទៅនេះ ស្ថិតនៅក្នុងស្រុកOizumi ខេត្តGunmaបានអញ្ជើញចូលរួមពិធីសំណេះសំណាលទទួលទានអាហារ​​សាមគ្គីជាគ្រួសារ​ខ្មែរ​​​​នឹងពន្យល់ពីគោនយោបាយបក្ស ដើម្បីទាក់ទាញសមាជិកថ្មីៗ ជាកម្លាំងស្នូលបម្រើផលប្រយោជន៍នយោបាយគណបក្ស​​ប្រជាជនកម្ពុជានៅក្រៅប្រទេស​​។
កិច្ចប្រជុំនៅនេះធ្វើឡើងដោយមានការអញ្ជើញចូលរួមពីលោក ទុយ រី ប្រធាគណៈកម្មការបក្សប្រជាជនកម្ពុជាប្រចាំប្រទេសជប៉ុន លោក ឃុន សារឿន ប្រធានសាខាបក្សក្រុង អាហ្គាវ៉ា​​ ខេត្តណាហ្គា​​វ៉ាក់ សហ​ការជាមួយ និងសមាគមខ្មែររស់នៅប្រទេសជប៉ុនមានការទទួលទានអាហារសាមគ្គីជុំគ្នាជាលក្ខណៈគ្រួសាររបស់ក្រុមការងារបក្សប្រជាជនខេត្តGunmaផងដែរ​។
លោក ហោ សុខឡី ជាជនបង្គោលគណបក្សប្រជាជនកម្ពុជា និងអនុប្រធានគណបក្សប្រជាជនប្រចាំនៅតំបន់Oizumi ស្រុកOraខេត្ដGunma និងលោក សួស សុវត្ថិ ជាប្រធានក្នុងនាមសមាជិកពង្រឹងដ៏សកម្មក្នុងខេត្ត Gunmaបានសម្តែងនូវក្តីសង្ឃឹមថា ជំនួបទទួលទានអាហារសាមគ្គីលើកនេះបានបង្ហា​ញ​ពីក្តីសង្ឃឹមទៅថ្ងៃអនាគតសម្រាប់គណបក្សប្រជាជនប្រចាំប្រទេសជប៉ុនហើយលើកនេះយើងបាន​គៀង​គរសមាជិកថ្មីៗបន្ថែមទៀតមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបង្កើនការគាំទ្របន្ថែមទៀត។
បន្ថែមពីនេះ​ អ្នកចូលរួមនៅក្នុងពិធីខាងលើ និងប្រធានគណៈកម្មការបក្សប្រជាជនកម្ពុជាប្រចាំប្រទេ​សជប៉ុនបានផ្សព្វផ្សាយពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន ក្នុងសុខសន្តិភាព នឹងការកសាងសន្តិភាពបាន​​យូរអង្វែងរបស់ថ្នាក់ដឹកនាំជាតិជូនប្រជាជនកម្ពុជារហូតដល់​សព្វថ្ងៃនេះ​។