តូក្យូ៖ស្ទើរតែមិនជឿទោះបីជាមិននៅទឹកដីកំណើតក៏ពិតមែន ប៉ុន្តែពលរដ្ឋខ្មែរដែលកំពុងតែធ្វើការនិងស្នាក់នៅក្នុងស្រុកអាយ៉ាសេខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុនមួយក្រុមនេះបានធ្វើរឿងដ៏គក្រើកមួយកាលពីថ្ងៃទី០២ខែតុលានេះ គឺ« រៀបចំកម្មវិធីអកអំបុកភូមិខ្ញុំ»ធ្វើឲ្យមានការភ្ញាក់ផ្អើលក្នុងខេត្តកាណាហ្គាវ៉ាប្រទេសជប៉ុន។
ពិធីនេះ រៀបចំឡើង ដោយ លោក ទុយ រី ប្រធាគណៈកម្មការបក្សប្រជាជនកម្ពុជាប្រចាំប្រទេសជប៉ុន រួមនិងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (ESEA)ប្រចាំខេត្តKanagawa បានរៀបចំកម្មវិធីអកអំបុកភូមិខ្ញុំ ដែលជាកម្មវិធីប្រពៃណីជាតិខ្មែរដ៏កម្រមិនធ្លាប់មានពីមុនមក ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលនឹងបង្កើនភាពសប្បាយរីករាយ។
លោក យឹម សំអឿន ប្រធានសាខាបក្សព្រមទាំងអនុប្រធាន និងសមាជិក សមាជិការគណបក្សប្រជាជន ប្រចាំនៅស្រុកអាយ៉ាសេ ខេត្ដកាណាហ្គាវ៉ារួមនិងថ្នាក់ដឹកនាំដទៃទៀតសុទ្ធតែមានឆន្ទៈខ្ពស់ដូចគ្នា ក្នុងការរៀបចំពិធីដ៏កម្រមួយនេះឡើង ក្នុងទឹកដីប្រទេសជប៉ុនយ៉ាងផុសផុលបំផុត។
«កម្មវិធីអកអំបុកភូមិខ្ញុំ»ជាប្រពៃណីជាតិខ្មែរដ៏យូរលង់មកហើយ ប៉ុន្តែទោះបីជាពួកគាត់មិនស្ថិតនៅក្នុងស្រុកកំណើតនៃប្រទេសកម្ពុជាក៏ដោយ ប៉ុន្តែដោយសារតែស្រឡាញ់វប្បធម៌ប្រពៃណីជាតិដ៏ផូរផង់ នឹងចង់បង្កើនភាពស្និទ្ធស្នាលរវាងខ្មែរនិងខ្មែរនៅក្រៅប្រទេស។
ប្រធានធាគណៈកម្មការបក្សប្រជាជនកម្ពុជាប្រចាំប្រទេសជប៉ុនដឹកនាំ ដោយលោក ទុយ រី រួមនិងក្រុមការងារគណបក្សដទៃទៀតបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលប្រចាំនៅស្រុកអាយ៉ាសេខេត្ដកាណាហ្គាវ៉ាប្រទេសជប៉ុននឹងបានរំលឹកដល់ពលរដ្ឋតាមបណ្តាខេត្តឬតំបន់ផ្សេងៗទៀតគួរកុំមើលរំលងហើយគួរតែរៀបចំពិធីដ៏អស្ចារ្យនេះឡើងជាប្រចាំ។