ឃុំទងត្រឡាច:លោកឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំទងត្រឡាចនៅព្រឹកថ្ងៃអាទិត្យ ០២ខែតុលា ឆ្នាំ២០២២នេះបានរៀបចំពិធីជួយសំណេះសំណាលជាមួយប្រជាពលរដ្ឋនិងចាស់ព្រឹទ្ធាចារ្យ គណ:កម្មការ អាចារ្យវត្ត។
ពិធីនេះត្រូវបានលោកឧកញ៉ាបញ្ជាក់ថា គឺក្នុងគោលបំណងពង្រីកចលនាសិទ្ធស្នាលជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងសលាឃុំទងត្រឡាច ឃុំទងត្រឡាច ស្រុកស្រីសន្ធរខេត្តកំពង់ចាម។
http://freshnewsasia.com/index.php/en/localnews/259426-2022-10-03-05-47-02.html ឧកញ៉ា ឡូវ ហ៊ឺង អញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ មេឃុំ ក្រុមប្រឹក្សាឃុំ និងក្រុមយុវជនសកម្មរបស់គណៈបក្សប្រជាជនកម្ពុជា ឃុំទងត្រឡាច។
លោកឧកញ៉ា ឡូវ ហ៊ឺង បានរំលេចអំពីដំណើរដ៏វែងឆ្ងាយ នៃការសម្រេចបាននូវភាពជោគជ័យ ដ៏ធំធេងនេះគឺពិតជាកើតឡើងដោយសារយើងទាំងអស់គ្នាបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តឈរលើស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមសហការបំពេញកាតព្វកិច្ចជាមន្រ្តីបម្រើប្រជាពលរដ្ឋនៅមូលដ្ឋានតាមរយ: ការចុះផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍជាតិ គោលនយោបាយគណបក្ស គោលនយោបាយភូមិឃុំមានសុវត្ថិភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ សាលារៀន មណ្ឌលសុខភាព រួមទាំងវិស័យពុទ្ធចក្រផងដែរ។ល។
លោកឧកញ៉ា ឡូវ ហ៊ឺង បានថ្លែងថា ជាមួយនឹងជ័យជម្នះដែលយើងកំពុងចូលរួមអបអរសាទរយើងក៏មិនត្រូវទ្វេសប្រហែស ឬមួយ អសកម្ម ដែលឈានទៅដល់ការបណ្តែតបណ្តោយជាមួយមោទនភាពជ្រុលនិងមិនយកចិត្តទុកដាក់ការងារនៅមូលដ្ឋាននោះឡើយ ផ្ទុយទៅវិញគឺយើងត្រូវតែបន្តយកចិត្តទុកដាក់ការអំពើល្អជាមួយនឹងការផ្តល់សេវាឲ្យកាន់តែប្រសើរកាន់តែសកម្មមុតស្រួចនិងស៊ីជម្រៅថែមទៀតជូនប្រជាពលរដ្ឋនៅមូលដ្ឋានដើម្បីបន្តអនុវត្តផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧នៅឆ្នាំ២០២៣។
លោកឧកញ៉ា ឡូវ ហ៊ឺង មានប្រសាសន៍លើកឡើងថា សំណូមពរដល់មេឃុំ ក្រុមប្រឹក្សាឃុំ ដែលទើបជាប់ឆ្នោត និងក្រុមយុវជនសកម្មរបស់គណះបក្សប្រជាជនកម្ពុជាធ្វើរការផ្តល់ពត៌មានអោយគ្នាទៅវិញទៅមកតាមរយះទូរសព័្ទ និងប្រព័ន្ធទំនាក់ទំនងបច្ចេកវិទ្យា ដែលត្រូវបានដាក់អោយប្រើប្រាស់ជាប្រចាំ និងអនុវត្តអោយបានល្អដើម្បីចូលរួមទប់ស្កាត់បទល្មើសផ្សេងៗដែលកើតមានក្នុងសហគមន៍ព្រមទាំងរៀបចំផែនការបន្តទៀតដើម្បីអភវិឌ្ឍន៍កិច្ចការភូមិឃុំអោយមានការរីកចម្រើនអោយមានសុខសន្ថិភាព សុវត្ថិភាព ស្ថេរភាព ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិ និងឃុំផងដែរ៕