(តាកែវ/កំពង់ធំ)៖ ទំនិញវេចខ្ចប់ស្រេច ទំនិញឧបភោគបរិភោគ និងភេសជ្ជៈ ជាច្រើនមុខត្រូវបានមន្ត្រីជំនាញ ក.ប.ប. ធ្វើការត្រួតពិនិត្យ និងធ្វើតេស្តបឋមស្វែងរកសារធាតុគីមីហាមឃាត់នានាដែលនាំឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ ស្ថិតក្នុងទីផ្សារសំខាន់ៗនៃខេត្តខាងលើនេះ។
យោងតាមលទ្ធផលត្រួតពិនិត្យជាក់ស្តែង នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២នេះ មន្ត្រីយើងពុំបានរកឃើញទំនិញមានសារធាតុគីមីដាក់តាំងលក់នោះទេ យ៉ាងណាមិញ បានរកឃើញទំនិញចម្រុះមិនមានអនុលោមភាពសរុបចំនួន ២១គីឡូក្រាម។ ទំនិញទាំងនោះត្រូវបានមន្ត្រីយើងដកហូត និងបានពិន័យអន្តរការណ៍ចំពោះអាជីវករដែលតាំងលក់ទំនិញមិនមានអនុលោមភាព ស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។