(រាជធានីភ្នំពេញ)÷ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ«ក.ប.ប.»កាលពីសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារ «Curtesy Meeting» ជាមួយ Mr.Thibaut HELLEPUTEE អគ្គនាយកក្រុមហ៊ុន DANONE ប្រចាំតំបន់អាស៊ីអាគ្នេយ៍និងឥណ្ឌា រួមទាំងសហការី។
កិច្ចពិភាក្សានេះបានរៀបចំឡើងក្នុងបន្ទប់ប្រជុំតូប៉ាស់ ក្នុងពិធីពិសារអាហារថ្ងៃត្រង់ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ជែលបានរៀបចំឡើងដោយក្រុមហ៊ុនដាណន់កម្ពុជា DANONE (Cambodia) លើបញ្ហាទូទៅមួយចំនួនពាក់ព័ន្ធទៅនឹងបញ្ហាកង្វះអាហារូបត្ថម្ភជាសកល និងដំណោះស្រាយ សមស្របនានាដើម្បីធានាសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចសង្គម តាមទស្សនវិស័យពិភពលោកមួយ សុខភាពមួយ (ONE PLANET. ONE HEALTH) តាមរយៈការអនុវត្តសកម្មភាពអាទិភាពដូចជា ការអប់រំផ្សព្វផ្សាយច្បាប់ និងបទដ្ឋានគតិយុត្ត ក៏ដូចជាលក្ខខណ្ឌសុវត្ថិភាពផលិតផល និងបញ្ហាអនាម័យ។