ភ្នំពេញ:លោកឧកញ៉ា ហេង បូរិន ម្ចាស់បុរី ហេង បូរិន បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងការិយាល័យថ្មី និងកម្មវិធីសម្ពោធផ្ទះគំរូ រួមទាំងការប្រកាសបើកដំណើរការចាប់ពីថ្ងៃទី១៦ ខែតុលានេះតទៅ។
យោងតាមលោកឧកញ៉ាលើកឡើងថា ថ្ងៃនេះជាឱកាសមួយរបស់ បងប្អូនហើយ ព្រោះឥឡូវនេះវិស័យអចលនទ្រព្យកម្ពុជាយើងកំពុងតែមានការរីកចម្រើនខ្លាំង ដែលទីក្រុងយើងចាប់ផ្តើមពង្រីកជាបន្តបន្ទាប់ ពិសេសនោះ ចំពោះផ្លូវ៤១និងផ្លូវ៥១ នៅកំពង់ស្ពឺ គឺមិនឆ្ងាយទៀតទេ ដោយសារមានការអភិវឌ្ឍន៍ខ្លាំងនឹកស្មានុំិនដល់។
លោកឧកញ៉ាបានផ្តាំថា មុននឹងទិញបុរី ឬដីឡូត៍ ត្រូវមើលប្រវត្តិ ម្ចាស់គម្រោងជាមុនសិន តើពួកគាត់មានប្រវត្តិបែបបណានឹងធ្លាប់ជោគជ័យឬបរាជ័យក្នុងរឿងអ្វីមួយ លើគម្រោងណាមួយហើយ ដើម្បីកុំឲ្យមានហានិភ័យកើតឡើងពេលទិញរួចហើយចំពោះគម្រោង បុរី ហេង បូរិន វិញបានបង្ហាញការពិតមិនលាក់បាំងឡើយ។
គម្រោងបុរី ហេង បូរិន ជាគម្រោងទី១របស់ក្រុមហ៊ុន អភិវឌ្ឍន៍ផ្ទាល់ដោយ ឧកញ៉ា ហេង បូរិន។
គម្រោងបុរី លាតសន្ធឹងលើទំហំដីប្រមាណជាង ៣ហិចតា មានជាង ៣០០ល្វែង មានទីតាំងស្ថិតនៅភូមិរការធំ សង្កាត់បែកចាន ខណ្ឌកំបូល រាជធានីភ្នំពេញ។ គម្រោងរបស់បុរី មានលក់ជាប្រភេទផ្ទះល្វែងអាជីវកម្ម ផ្ទះល្វែងE0, E1, និងប្រភេទ E2 ។
អ្វីដែលអតិថិជនគួរដឹងលម្អិតបន្ថែមពីគម្រោងទើបបើកលក់បញ្ចុះតម្លៃមិនធ្លាប់មាននេះ គឺគ្រប់ប្រភេទផ្ទះទាំងអស់របស់បុរី សាងសង់រឹងមាំធានាគុណភាព ស្ថិតនៅទីប្រជុំជន បណ្ដុំដោយបុរីធំៗ នៅម្ដុំផ្លូវជាតិលេខ៤ អាចប្រកបអាជីវកម្មបាន មានសុវត្ថិភាព និងផាសុខភាពក្នុងការរស់នៅ។
បុរី មានផ្លូវខ្វាត់ខ្វែង ផ្លូវនីមួយៗទៀតសោត ធំទូលាយ ងាយស្រួលធ្វើចរាចរណ៍ ផ្ទះនីមួយៗពេញខ្នាតល្អ មានទាំងទំហំ 4.2m X 14m និងទំហំ 4.2m X 16m។ ទំហំដី 4.2m x 25m ខាងមុខផ្ទះសល់ 7m ក្រោយសល់ 1.50m ធំទូលាយ និងងាយស្រួលចតរថយន្តមុខផ្ទះបានយ៉ាងងាយស្រួល។ ចំពោះតម្លៃពេលកំពុងសាងសង់ ខាងក្រុមហ៊ុន បុរី ហេង បូរិន លក់តម្លៃចាប់ពី 58,០០០$ ឡើងប៉ុណ្ណោះ៕