ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេចក្រឡាហោម ស ខេង ជួបសំណេះសំណាល និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន២៧៩​គ្រួសារ

សម្ដេចបានមានប្រសាសន៍ថាបន្ទាប់ពីទទួលបានព័ត៌មានអស់ទាំងនោះ សម្ដេចបានចេញសារសម្ដែងការសោកស្ដាយ និងអំពាវនាវតាមរយៈទំព័រហ្វេសប៊ុករបស់សម្ដេច ឲ្យសប្បុរសជន និងក្រុមការងារចូលរូមជួយសម្រាលទុក្ខលំបាកនេះ ហើយជាលទ្ធផលមានសប្បុរសជន មន្រ្តី និងក្រុមការងារបានចូលរួមចែករំលែកធនធានយ៉ាងច្រើនដើម្បីជួយពលរដ្ឋ។

សម្ដេចក៏បានគូសបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋ និងអាជ្ញាធរថាសកម្មភាពរួមសាមគ្គីគ្នាជួយប្រជាពលរដ្ឋរងគ្រោះនេះ គឺជាប្រពៃណី ទំនៀមទំលាប់ និងវប្បធម៌របស់យើងយូរណាស់មកហើយ ដោយសម្ដេចបានរំលឹកថាយើងបានរួមគ្នារំដោះប្រទេសចេញពីរបបខ្មែរក្រហម រួមគ្នាកសាងជាតិឡើងវិញ និងរួមគ្នាជួយពលរដ្ឋពេលមានគ្រោះហន្តរាយកើតឡើង។

សម្ដេចបានក្រើនរំលឹកអាជ្ញាធរ និងកងកម្លាំងទាំងអស់ ត្រូវចុះជួយពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយជាដាច់ខាត ដោយសម្ដេចអះអាងថាគឺសកម្មភាពរួមសុខ រួមទក្ខ និងជួយពលរដ្ឋឲ្យបានល្អនៅក្នុងគ្រាលំបាកនេះហើយជាផ្នែកមួយនៃការស្នេហាជាតិ ហើយសម្ដេចមានជំនឿថាថ្ងៃណាមួយពលរដ្ឋដែលមានទស្សនៈផ្ទុយ និងមានការពិចារណាប្រកបដោយភាពវិជ្ជមានមិនខានឡើយ។

សម្ដចក្រឡាហោម ស ខេង បានអំពាវនាវប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះបាតុភូតខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និងរន្ទះ ដោយត្រូវស្វែងរកកន្លែងមានសុវត្ថិភាព និងសូមយកចិត្តទុកដាក់តាមដានការព្យារករណ៍អាកាសធាតុតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបានជូនពរពលរដ្ឋចៀសផុតពីមហន្តរាយធម្មជាតិទាំងនោះ។

សម្ដេចបានប្រកាសផ្ដល់ជំនួយសង្គ្រោះក្នុងមួយគ្រួសារទទួលបានថវិកា២សែនរៀល អង្ករ២៥គីឡូក្រាម មីមួយកេះ ទឹកសុទ្ធមួយកេស​ ស័ង្កសី១០សន្លឹកសម្រាប់២៥១គ្រួសារ និង២០សន្លឹកសម្រាប់២៨គ្រួសារ៕