ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នាយឧត្តមសេនីយ៍ យន្ត មីន និងលោកជំទាវ សូមគោរពជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុង​ពិធីចម្រើនជន្មាយុ៧៦ឆ្នាំ ឈានចូល៧៧ឆ្នាំ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមគោរពជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុង​ពិធីចម្រើនជន្មាយុ៧៦ឆ្នាំ ឈានចូល៧៧ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២។

នាយឧត្តមសេនីយ៍ យន្ត មីន បានគោរព​​ផ្ញើសារថា «ក្នុងឱកាសដ៏មហានក្ខត្តឫក្សដ៏ឧត្តុងឧត្តម នៃពិធីចម្រើនជន្មាយុ៧៦ឆ្នាំ ឈានចូល៧៧ឆ្នាំ ប្រកបដោយពរជ័យសិរីមង្គលមហាប្រសើររបស់សម្តេចពិជ័យសេនា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារសូមគោរពជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មា​ធិការជាតិសន្តិសុខលម្ហសមុទ្រ សូមប្រកបដោយសុខភាពល្អបរិបូណ៌ កម្លាំងកាយមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ សម្រេចបានជោគជ័យថ្មីៗថែមទៀត ដើម្បីបន្តដឹកនាំក្រសួងការពារជាតិ ក៏ដូចជាកងយោធពលខេមរភូមិន្ទ ក្នុងកិច្ចការពាររឹងមាំបូរណភាពទឹកដី រក្សាសន្តិភាព និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនសម្បូររុងរឿងជារៀងរហូតតទៅ។

ជាថ្មីម្ដងទៀត យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូន សម្តេចពិជ័យសេនា ទៀ បាញ់  និងលោកជំទាវ ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រីជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕