ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចក្រឡាហោម ស ខេង ” វត្តមានលោកប្រធានាធិបតីអាមេរិកក្នុងកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធនា គឺជាការផ្តល់តម្លៃលើទំនាក់ទំនងរវាងកម្ពុជា អាស៊ាន និងសហរដ្ឋអាមេរិក”

ភ្នំពេញ: សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងបញ្ជាក់ក្នុងជំនួបជាមួយលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅកម្ពុជា នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា” វត្តមានលោកប្រធានាធិបតីអាមេរិកក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនាពេលខាងមុខនេះ មិនត្រឹមតែជាការផ្តល់តម្លៃលើទំនាក់ទំនងរវាងកម្ពុជា និងអាស៊ាន រវាងសហរដ្ឋអាមេរិក និងអាស៊ានប៉ុណ្ណោះទេ។

សម្រេចបន្តទៀតថា  ប៉ុន្តែជាការផ្តល់តម្លៃ និងជាការលើកកម្ពស់នូវទំនាក់ទំនង និងកិច្ចសហប្របត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជាផងដែរ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា កិច្ចស ហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា និងសហរដ្ឋអាមេរិក នឹងបន្តរីកចម្រើនឥតឈប់ឈរ។

សម្ដេចតេជោ ហ៊ុន សែន ធ្លាប់លើកឡើងថា ចំពោះវត្តមានរបស់ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋ អា មេរិក នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនេះ សម្ដេចបានទទួលព័ត៌មា នយូរមកហើយ ប៉ុន្ដែសម្ដេចមិនទាន់អាចប្រកាសជាសាធារណៈនោះទេ ពោលត្រូវរង់ចាំការប្រកាសជូនដំណឹងជាផ្លូវការពីសេតវិមានអាម៉េរិកជាមុនសិន។

បើតាមសេចក្ដីប្រកាសរបស់សេតវិមាន កាលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ លោក ចូ បៃដិន នឹងចាកចេញពីសហរដ្ឋអាមេរិក ទៅកាន់ប្រទេសអេហ្ស៉ីប រួចចេញ ពីអេហ្ស៉ីប មកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០ ២២ នៅរាជធានីភ្នំពេញ បន្ទាប់មកចាកចេញពីកម្ពុជា ទៅប្រទេសឥណ្ឌូណេស៊ី រួចហើយទើបត្រឡប់ ទៅសហរដ្ឋអាមេរិកវិញ៕