ភ្នំពេញ៖ ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំទងត្រឡាច ខេត្តកំពង់ចាម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមគោរពជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងពិធីចម្រើនជន្មាយុ៧៦ឆ្នាំ ឈានចូល៧៧ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២។
ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង បានគោរពផ្ញើសារថា «ក្នុងឱកាសដ៏មហានក្ខត្តឫក្សដ៏ឧត្តុងឧត្តម នៃពិធីចម្រើនជន្មាយុ៧៦ឆ្នាំ ឈានចូល៧៧ឆ្នាំ ប្រកបដោយពរជ័យសិរីមង្គលមហាប្រសើររបស់សម្តេចពិជ័យសេនា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២”។
ឯកឧត្តមឧកញ៉ា បន្ថែមថា “ខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារសូមគោរពជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ សូមប្រកបដោយសុខភាពល្អបរិបូណ៌ កម្លាំងកាយមាំ មួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ សម្រេចបានជោគ ជ័យថ្មីៗថែមទៀត ដើម្បីបន្តដឹកនាំក្រសួងការពារជាតិ ក៏ដូចជាកងយោធពលខេមរភូមិន្ទ ក្នុងកិច្ចការពាររឹងមាំបូរណភាពទឹកដី រក្សាសន្តិភាព និងអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនសម្បូររុងរឿងជារៀងរហូត។
ជាថ្មីម្ដងទៀត សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូន សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រីជាទីស្រឡា ញ់ សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕