ភ្នំពេញ: លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០ ២២ នេះ បានទទួលជួបសំណេះសំណាលការងារជា មួយ លោក Pablo Kang ឯកអគ្គរាជទូត អូស្ត្រា លីប្រចាំប្រទេសកម្ពុជា នាទីស្ដីការក្រសួង។
នៅក្នុងជំនួបនេះ លោក ឯកអគ្គរាជទូត Pablo Kang បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងអូស្ត្រាលីក្នុងវិស័យកសិកម្ម តាមរយៈកម្មវិធីថ្មីភាពជាដៃគូកម្ពុជា-អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចដែលមានភាពធន់ (Cambodia-Australia Partner ship for Resilience Economic Developm ent)។
ការពិភាក្សាក៏បានផ្ដោតផងដែរ អំពីគម្រោង CAP-RED ដែលជាគម្រោងថ្មី ដោយប្រើថវិការរបស់អូស្ត្រាលី ដើម្បីឱ្យត្រូវនឹងតម្រូវការកម្ពុជា៕