ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន នៅរាត្រីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២២ ដែលជាថ្ងៃទី៣ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០,៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះបានអញ្ជើញទទួលស្វាគមន៍ និងរៀបចំពិធីលៀងសាយភោជន៍ ជូនដល់ប្រមុខរដ្ឋ។
ប្រមុខរដ្ឋាភិបាលថ្នាក់ដឹកនាំអាស៊ាន ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ ,៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ពិធីលៀងសាយភោជន៍នេះត្រូវបានរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័ណ៌ជ្រោយចង្វារ (OCIC)។
នៅក្នុងឱកាសនោះផងដែរសម្តេចតេជោ ក្នុងនាមជាប្រធានអាស៊ានបានអញ្ជើញឡើងថ្លែងនូវសុន្ទរកថាចំណាប់អារម្មណ៍ប្រកបដោយអត្ថន័យសំខាន់ៗដូចខាងក្រោម៖
សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា វត្តមានមេដឹកនាំអាស៊ាន និងពិភពលោក នៅកម្ពុជានាពេលនេះ បង្ហាញពីមិត្តភាព និងកិច្ចសហប្រតិបត្តិការរឹងមាំ ដែលធានាថាប្រជាជនយើង អាចរស់ រានក្នុងពិភពលោកមួយដោយសុខដុមរមនា និងសុខសន្តិភាព។
សម្តេចតេជោបន្តថា វត្តមានយើងទាំងអស់គ្នានៅក្នុងកម្មវិធីនាល្ងាចនេះ បានបង្ហាញអំពីទិដ្ឋភាពពិត នៃស្មារ តីមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងយូរអង្វែង ដែលជាមូលដ្ឋានគ្រឹះរបស់យើង ក្នុងការធានាថាប្រជាជនយើងទាំងអស់ អាចរស់រានបាន នៅក្នុងពិភព លោកមួយប្រកបដោយសុខដុមរមនា សុខសន្តិភាព សុវត្ថិភាព និងវិបុលភាព។
សម្តេចតេជោ ហ៊ុន សែន បន្តទៀតថា កម្ពុជាមានមោទនភាព ក្នុងការធ្វើជាប្រធានអាស៊ានលើកទី៣ នាពេលនេះ ហើយបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រភាពជាប្រធានអាស៊ាននេះរបស់មេដឹកនាំនានាកន្លងមក។
សម្តេចមានមោទនភាព និងការទទួលខុសត្រូវខ្ពស់ ក្នុងការទទួលតួនាទីជាប្រធានអាស៊ាន ជាលើកទី៣នេះ ក្រោមមូលបទ អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈ មទាំងអស់គ្នា យើងបានពូនជ្រំតាមរយៈដំណោះស្រាយរួមរបស់យើង សម្រាប់បញ្ហាប្រឈមនៅក្នុងតំបន់ និងពង្រឹងការចូលរួមចំណែករបស់អាស៊ាន ដើម្បីសន្តិភាព ស្ថិរភាព សុវត្ថិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់តំបន់ និងពិភពលោក៕