ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ​ ផ្ញេីសារគោរពជូនពរ​ សន្តិបណ្ឌិត​ សុខ​ ផល​ ​រដ្ឋលេខាធិការ​ ក្រសួងមហាផ្ទៃ​ ក្នុងឱកាសខួបកំណេីត​ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ២០២២

ភ្នំពេញ៖​ នាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ​ អគ្គនាយកអន្តោប្រវេសន៍​ ផ្ញេីសារគោរពជូនពរ​ ឯកឧត្តម​ សន្តិបណ្ឌិត​ សុខ​ ផល​ ​រដ្ឋលេខាធិការ​ ក្រសួងមហាផ្ទៃ​ ក្នុងឱកាសខួបកំណេីត​ ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ២០២២។

ក្នុងឱកាសដ៏មង្គលាភិរម្យប្រសើរថ្លៃថ្លានៃពិធីចម្រើនជន្មាយុ ឯកឧត្តម​ សន្តិបណ្ឌិតនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ នេះ តាងនាម អគ្គនាយកអន្តោប្រវេសន៍​ មន្ត្រីរាជការ សូមសំដែងនូវអំណរសាទរដោយស្មោះអស់ពីដួងចិត្ត និងចូលរួមនូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការគោរពជូនចំពោះ ឯកឧត្តម​ សន្តិបណ្ឌិត​ សុខ​ ផល​ សូមបានប្រកប នូវសេចក្តីសុខ សេចក្តីចម្រើនគ្រប់ប្រការ ឈ្នះអស់មារសត្រូវទាំងឡាយគ្រប់ទិសទី និង សូមសម្រេចបាននូវជោគជ័យថ្មីៗទៀតក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តម បម្រើ ជាតិ មាតុភូមិ និងសេចក្តីចម្រើន រុងរឿងរបស់ប្រជាជន តរៀងទៅ ។

ខ្ញុំសូមយកឱកាសនេះ សូមអនុញ្ញាតគោរពជូនពរជ័យ សិរីសួស្ដី ជ័យមង្គលជូន ឯកឧត្តម​ សន្តិបណ្ឌិត​ សុខ​ ផល និងលោកជំទាវ ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស-ចៅស្រី សូមបានប្រកប តែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។