ព្រះសីហនុ:មន្ត្រីគយនៅខេត្តព្រះសីហនុនិងអ្នករកស៊ីដឹ កជញ្ជូនទំនិញលើកឡើងថា ចាប់តាំងពីលោក សំ សុវណ្ណារិទ្ធ ចូលកាន់តំណែងជាប្រធានសាខាគយខេត្តព្រះសីហនុ ជំនួសលោក ទុំ ណូ កាល់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ គឺលោក សំ សុវណ្ណារិទ្ធ មិនបានចាត់វិធានការទប់ស្កាត់ករណីរបស់លោក ណុប សំអាន ប្រ ធានការិយាល័ យគយច្រកកំពង់ផែទំបន់រលក នោះទេ។
មន្ត្រីដែលនោះបាននិយាយថា ហេតុនេះហើយទើបលោក ណុប សំអាន នៅតែបន្តបើកដៃឲ្យឈ្មួញទាំងតូចទាំងធំនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ តាមច្រកកំពង់ផែទំបន់រលក យ៉ាងពេញបន្ទុកដូចមុនដដែល។
លោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តព្រះសីហនុ បានរក្សាភាពស្ងៀមស្ងាត់ ព្រោះដឹងថា លោក ណុប សំអាន មានខ្នងបង្អែកក្រាស់ឃ្មឹកនៅក្នុងអគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា។
មន្ត្រីបម្រើការងារនៅច្រកកំពង់ផែទំនប់រលក ក្រុងព្រះ សីហនុ ខេត្តព្រះសីហនុ បានលើកឡើងថា ឈ្មួញធំៗជាច្រើននាក់រួមទាំងឈ្មួញឈ្មោះ វិចិត្រ ផងដែរ នៅតែនាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ តាមច្រកកំពង់ផែទំនប់រលក យ៉ាងរលូនដដែ ល។
ទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកទំនប់រលក បង់ពន្ធមិនដល់50ភាគរយផងទេ ហើយក្រៅពីនេះគឺឈ្មួញបែកចែកផលប្រយោជន៍យ៉ាងសុខស្រួលជាមួយលោក ណុប សំអាន មេគយច្រកទំនប់រលក ដែលល្បីខ្លាំងខាងពុករលួយ។
ពលរដ្ឋអ្នករកស៊ីនៅតំបន់នោះលើកឡើងថា នៅពេលដែលលោក ណុប សំអាន កាន់តំណែងជាប្រធានការិ យាល័យគយច្រកកំពង់ផែទំនប់រលក កាន់តែយូរគឺល្បីល្បាញខាងពុករលួយពេញទំហឹងតែម្ដង។
មន្ត្រីស្និទ្ធនិងលោក ណុប សំអាន បាននិយាយថា ខ្នងបង្អែករបស់លោក ណុប សំអាន ពិតជាមានឥទ្ធិពលខ្លាំងក្លាណាស់ ព្រោះប្រធានសាខាគយខេត្តព្រះសីហនុ ត្រូវបានផ្លាស់ប្ដូរជាបន្តបន្ទាប់ ក៏លោក ណុប សំអាន នៅតែធ្វើជាមេគយច្រកទំនប់រលក ដដែល។
សារព័ត៌មាន ដេលីខ្មែរ មិនអាចសុំការបំភ្លឺពី លោក ណុប សំអាន ប្រធានការិយាល័យគយច្រកកំពង់ផែ ទំបន់រលក នោះទេ ជុំវិញការចោទប្រកាន់នេះ។
ប៉ុន្តែក្រុមអ្នកស៊ីនិងមន្ត្រីគយលើកឡើងថា ក្រោយពេលលោក សំ សុវណ្ណារិទ្ធ មកកាន់តំណែងជាប្រធានសាខាគយ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ក៏លោក ណុប សំអាន នៅតែអាចធ្វើអ្វីៗតាមអំពើចិត្តដដែល៕