(រាជធានីភ្នំពេញ)៖ ស្ថិតក្នុងអគារអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ មន្ត្រីនៃនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងអ្នកជំនាញការអូស្រ្តាលីបានទទួលជួបជាមួយដើមបណ្តឹងពាក់ព័ន្ធនឹងគ្រោងការណ៍លក់បែបពីរ៉ាមីត (Pyramid scheme)។
គោលបំណងនៃជំនួបគឺដើម្បីសាកសួរប្រមូលព័ត៌មានពីសាក្សី និងបន្តអនុវត្តនីតិវិធីក្នុងការស៊ើបអង្កេតចំពោះករណីដែលអាចជាគ្រោងការណ៍លក់បែបពីរ៉ាមីត។